Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំគណៈកម្មការប្រឡង ត្រូវរៀបចំប្រឡងប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប​.​ស​.​ស) បាន​ណែនាំ​ដល់​គណៈកម្មការ​ប្រឡង ត្រូវ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា ឱ្យ​ចូល​បម្រើ​ការងារ​នៅ ប​.​ស​.​ស សម្រាប់​ឆ្នាំ ២០២៤ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​យុត្តិធម៌ ព្រោះ​បេក្ខជន​ដែល​ប្រឡង​ជាប់ នឹង​ក្លាយ​ជា​កម្លាំង​ជួយ​ជំរុញ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​បុគ្គលិក​ជាប់កិច្ចសន្យា កាលពី​រសៀល​ថ្ងៃ​ទី ១១ កក្កដា លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រឡង តំណាង​លោក ម៉េង ហុង ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រឡង បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​រៀបចំ​ការ​ប្រឡង ត្រូវ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ពិសេស​ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ ក៏ដូចជា​ពិនិត្យ​លើ​កិច្ចការ​ប្រឡង​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ចម្រាញ់​យក​បេក្ខជន​ប្រកប​ដោយ​សមត្ថភាព​ពិតប្រាកដ និង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រឡង​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​យុត្តិធម៌ ព្រោះ​បេក្ខជន​ដែល​ប្រឡង​ជាប់ នឹង​ក្លាយ​ជា​កម្លាំង​ជួយ​ជំរុញ​ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ធ្វើ​យ៉ាង​ឱ្យ​ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល“អ្នកចេះ គឺ​ជាប់​”។

បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា សរុប​ចំនួន ២៣៣ រូប ឱ្យ​ចូល​បម្រើ​ការងារ​នៅ​តាម​បណ្តា​ស្នាក់​ការ ប​.​ស​.​ស ក្នុង​រាជធានី​ភ្នំពេញ និង សាខា ប​.​ស​.​ស ខេត្ត​-​ខណ្ឌ​មួយ​ចំនួន ក្នុង​នោះ​ជ្រើសរើស​ផ្នែក​លេខាធិការ​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ស្នាក់​ការ ប​.​ស​.​ស ក្នុង​រាជធានី​ភ្នំពេញ សរុប​ចំនួន ៨០ រូប ដែល​នឹង​ត្រូវ​ប្រឡង​នៅ​ថ្ងៃ​ទី ១៣ កក្កដា។ ចំណែក​ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការងារ​នៅ​តាម​បណ្តា​ស្នាក់ការ​សាខា ប​.​ស​.​ស ខេត្ត​-​ខណ្ឌ ផ្នែក​បច្ចេកទេស​អគ្គិសនី​-​ទឹក សរុប​ចំនួន ២១ រូប ផ្នែក​អនាម័យ​សរុប​ចំនួន ៣២ រូប និង​ផ្នែក​សន្តិសុខ​សរុប​ចំនួន ១០០ រូប ដែល​ការ​ប្រឡង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៤ ដល់ ១៧ កក្កដា។

គួរ​រំលឹក​ឱ្យ​ដឹង​ថា ការ​ប្រឡងប្រជែង​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​ស្នាក់​ការ​កណ្ដាល និង​សាខា​ខេត្ត​-​ខណ្ឌ នា​ពេលនេះ មាន​មុខ​ជំនាញ​ចំនួន ៣ ផ្នែក រួមមាន ៖ ផ្នែក​លេខាធិការ​, ផ្នែក​បច្ចេកទេស​អគ្គិសនី​-​ទឹក ផ្នែក​សន្តិសុខ និង​អនាម័យ។

សម្រាប់​ការ​ប្រឡង​ផ្នែក​លេខាធិការ ត្រូវ​បាន​ចែកចេញជា ៤ វិញ្ញាសា គឺ វិញ្ញាសា​វាយ​ពាក្យ​ដោយ​ប្រើ​យូ​នី​កូដ ចំណេះដឹង​ទូទៅ ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​សង្គម និង​ភាសា​អង់គ្លេស​ទូទៅ ដែល​មាន​រយៈពេល​ប្រឡង ៤៥ នាទី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម