ព័ត៌មានជាតិ
ក្រុមហ៊ុនល្បីឈ្មោះក្នុងស្រុក៣ បរិច្ចាគទឹកប្រាក់៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា
ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុកចំនួន៣ បានបរិច្ចាគនូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) ដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញអាចទទួលបាននូវការហូបចុក និងការរស់នៅសមរម្យ ខណៈដែលពួកគាត់មានជីវភាពក្រីក្រនិងភាគច្រើនជាមនុស្សចាស់ផងនោះ។
ក្រុមហ៊ុនទាំង៣ ដែលបានមកសម្តែងការគួរសម និងផ្តល់ថវិកាទាំងនេះជូនលោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។

ក្រុមហ៊ុនដែលបរិច្ចាគទឹកប្រាក់ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ)ខាងលើនេះរួមមាន៖
ទី១ លោក អ៊ឹង ស៊ីវម៉េង តំណាងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) ផ្តល់ជូនថវិកាចំនួន១០ម៉ឺនដុល្លារអាមរិក ។ ទី២ ក្រុមហ៊ុនជីប ម៉ុង ឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក។ ទី៣ ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែរ។ សរុបទាំងអស់ចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយសម្រួលជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូ ដែលពួកគាត់ភាគច្រើនជាមនុស្សចាស់ ដែលបាននឹងកំពុងរកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងបីក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញ ដើម្បីឲ្យពួកគាត់ដោះស្រាយជីវភាពបានមួយកម្រិតថែមទៀត។
គួរបញ្ជាក់ថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានរយៈពេលជាង៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន ។ សម្តេចតេជោ ជាប្រធានកិត្តិយស ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។

មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងម្នាក់៧ពាន់រៀល ក្នុង១ថ្ងៃ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូនិងបណ្ណ័ ប.ស.សដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ថែមទៀត។
មូលនិធិត្រីចក្រយាននេះ អាចនឹងត្រូវចំណាយក្នុងរង្វង់ពី២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី