ព័ត៌មានជាតិ
រដ្ឋសភាកម្ពុជា-ថៃ រួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែសកម្ម តាមរយៈសកម្មភាពការទូតសភា
រដ្ឋសភាកម្ពុជា និងថៃ ព្រមទាំងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតកាន់គ្រប់ជ្រុងជ្រោយ តាមរយៈសកម្មភាពការ ទូតសភា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងដោយប្រធានរដ្ឋសភាប្រទេសទាំងពីរ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ នៅវិមានរដ្ឋសភាថៃ។
អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរនេះ គឺជាលទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសថៃ ដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដែលមានគោលបំណងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នាកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើង តាមរយៈសកម្មភាពការទូតសភា។ ក្នុងនោះ រដ្ឋសភាទាំងពីរ នឹងគាំទ្រគ្នា ចូលរួម និងផ្លាស់ប្តូរព័ត៌មាន ការអនុវត្តល្អៗ ក៏ដូចជាប្រភពធនធានពាក់ព័ន្ធក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងការជឿនលឿនទៅមុខ នៃស្ថាប័នសភារបស់ភាគីទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅវេទិកា-តំបន់ និងអន្តរជាតិ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បានកំណត់នូវកម្មវិធីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូ៤កម្រិត រួមមាន៖ កម្រិតថ្នាក់ដឹកនាំរដ្ឋសភា កម្រិតគណៈកម្មាធិការ/គណៈកម្មការជំនាញ នៃរដ្ឋសភា កម្រិតក្រុមមិត្តភាពសភា និងកម្រិតមន្ត្រីជាន់ខ្ពស់ និងកម្រិតលេខាធិការដ្ឋាន/អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាទាំងពីរ និងរៀបចំគម្រោងពិសេសនានា ដូចជា ការរៀបចំសិក្ខាសាលា ព្រឹត្តិការណ៍វប្បធម៌ និងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ ហើយការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការ ឬសកម្មភាពនានា នឹងត្រូវផ្តួចផ្តើមធ្វើឡើងដោយផ្អែកតាមការឯកភាពគ្នាទៅវិញទៅមករបស់ភាគីទាំងពីរ។
សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានរដ្ឋសភាថៃ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាថៃផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ មានគោលបំណងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ ក៏ដូចជាជួយគាំទ្រអនុស្សរណៈនៃការយោគយល់គ្នា នៃរដ្ឋសភាទាំងពីរ។ ក្នុងគោលការណ៍ទូទៅ និងការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានចែងអំពីការជំរុញ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងមន្ត្រីសភា ទាំងក្នុងកម្រិតរដ្ឋសភា និងកម្រិតលេខាធិការដ្ឋាន ក្នុងគោលបំណងចែករំលែកលើបញ្ហាមួយចំនួនដូចជា ការចូលរួមជាសាធារណៈក្នុងការងារសភា ការអនុវត្តល្អៗ និងវិស័យជាច្រើនទៀត ដែលជាផលប្រយោជន៍រួម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ