ព័ត៌មានជាតិ
ប្រទះឃើញអាវុធធុនAK47ចំនួន០២ដើម នៅដីចំការក្នុងភូមិសាស្ត្រឃុំស៊ុង ស្រុកសំឡូត
បាត់ដំបង ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាវុធធុនAK47ចំនួន០២ដើម មានបង់និងគ្រាប់កាំភ្លើងផង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងពេលដែលគាត់កាប់គាស់ដីក្នុងចំការស្ថិតនៅក្រុមទី០៩ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់នៅក្នុង សេចក្តីរាយការណ៍ថា អាវុធទាំងពីរដើមនេះត្រូវបានប្រជាពលរដ្ឋឈ្មោះ ទឹម សារិន ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានប្រទះឃើញក្នុងខណៈដែលគាត់កាប់គាស់កាយ ដីនៅក្នុងចំការរបស់គាត់បង្កបង្កើនផល។

លោកអធិការបន្តថា ក្នុងពេលប្រទះឃើញនេះ ស្ថានភាព អាវុធមានលក្ខណៈច្រេះចាប់បាត់បង់គុណ ភាពស្ទើរទាំងស្រុងទៅហើយ បើទោះបីជាពិនិត្យទៅឃើញមានការរុំវេចខ្ចប់នៅពេលកប់លាក់ ទុកយ៉ាងណាក្តី លោកបញ្ជាក់ថា តាមប្រភពព័ត៌មានអាវុធទាំងនេះ អាចមានការលាក់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ នៅក្នុងមូលដ្ឋានស្រុកសំឡូតនេះ ក្រៅពីអាវុធក៏មានយុទ្ធភណ្ឌផ្សេងៗ ទៀត ពិសេសគ្រប់មុនបង្កប់នៅក្នុងដីក៏មានច្រើនណាស់ដែរ ហើយយូរៗម្តងប្រជាពលរដ្ឋអាចប្រទះឃើញក្នុងករណីគាត់ជីកកាប់គាស់ដីធ្វើចំការឬ បង្កបង្កើតផល។

ទោះជាយ៉ាងនេះក្តី លោកអធិការបានសំណូមពរដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ ដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬ អាជ្ញាធរពាក់ព័ន្ធ ក្នុងករណីប្រទះឃើញយុទ្ធភណ្ឌ មិនទាន់ផ្ទុះទាំងនោះសូមកុំប៉ះពាល់ ព្រោះវាអាច បង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ នៅពេលនេះ អាវុធទាំងពីរដើមត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករួចហើយ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ