ព័ត៌មានជាតិ
៦ ខែ ក្រសួងការងារ ផ្តល់សេវាពិនិត្យកាយសម្បទាជូនកម្មករ-និយោជិតខ្មែរ និងបរទេសបានជាង ៤៤ ម៉ឺននាក់
រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាសាធារណៈដល់កម្មករ-និយោជិតខ្មែរ និងបរទេស តាមរយៈការពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យកាយសម្បទាប្រមាណជាង ៤៤ ម៉ឺននាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ កក្កដា នេះថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាពិនិត្យកាយសម្បទា និងបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាជូនកម្មករ-និយោជិតខ្មែរ និងជនបរទេសសរុបចំនួន ៤៤១ ៣៦១ នាក់។
លោក កត្តា អ៊ន បានបន្តថា តាមរយៈសមិទ្ធផលការងារទាំងនេះឃើញថា សកម្មភាពការងារនៅនាយកដ្ឋានពេទ្យការងារមានដំណើរការល្អ បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានខិតខំបង្កើនសមត្ថភាពតាមរយៈការអនុវត្តការងារជាក់ស្តែង ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ។

ជាមួយគ្នានេះ ក្រសួងការងារ បានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដល់កម្មករ-និយោជិត ហើយវាក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។
លោក កត្តា អ៊ន បានបញ្ជាក់ថា កិច្ចការងារទាំងនោះរួមមាន ៖ ទី ១.ក្របខណ្ឌច្បាប់ និងគោលនយោបាយស្ដីពីសុវត្ថិភាព និងសុខភាពការងារ មានភាពស៊ីសង្វាក់គ្នាស្របតាមបទដ្ឋានអន្តរជាតិ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទី ២.ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារដែលដំណើរការ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសមត្ថភាព។ ទី៣.ការអនុវត្តអនុលោមភាពទៅតាមច្បាប់ និងការធ្វើអធិការកិច្ចការងារផ្នែកសុវត្ថិភាព និងសុខភាពការងារប្រកបដោយគុណវុឌ្ឍិ និងប្រសិទ្ធភាព។ ទី ៤.ការបង្កើនកិច្ចសហប្រតិបត្តិការរវាងនិយោជក និងកម្មករ-និយោជិត ស្តីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងវិស័យក្នុងប្រព័ន្ធ ជាពិសេសនៅវិស័យមានហានិភ័យខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និងបង្កើនផលិតភាពការងារ។ ទី ៥.ការលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ នៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនៅតាមជនបទ ព្រមទាំងបង្កើនការយល់ដឹង អំពីសុវត្ថិភាព និងសុខភាពការងារ និងទី ៦.ការលុបបំបាត់ពលកម្មកុមារ និងការងារដោយបង្ខំ សហប្រតិបត្តិការ ក្នុងការបង្ការមេរោគអេដស៍ ជំងឺអេដស៍ ការប្រើប្រាស់គ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ