ព័ត៌មានជាតិ
រយៈពេល៦ខែ ស៊ីម៉ាក់ រុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៩០ ម៉ឺនគ្រាប់
រយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ១១២.៦៣៩.២៦០ ម៉ែត្រក្រឡា ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន ៨៨៩.១២៩គ្រាប់។
ក្នុងចំណោមនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨.០៩២ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៦គ្រាប់ មីនច្នៃចំនួន ៤គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះនិងគ្រាប់បែកចង្កោមចំនួន ២៨គ្រាប់ រួមជាមួយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥២.៤៤៥គ្រាប់។


នេះបើយោងតាមរបាយការណ៍សង្ខេបរបស់នាយកដ្ឋានផែនការ និងប្រតិបត្តិការស្តីអំពីរបាយការណ៍សមិទ្ធផលបោសសម្អាតមីន ក្នុងឆមាសទី១ (មករា-ឧសភា) ដើមឆ្នាំ២០២៤។
ជុំវិញបញ្ហាមីននេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោសសម្អាតមីន។

ចំណែកនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជាដែលនៅសេសសល់ក្រោយសង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ និងរួមចំណែកពន្លឿនដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាង៣០មកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងវិស័យសកម្មភាពមីន ជួយសង្គ្រោះអាយុជីវិត និងបានប្រែក្លាយដីចម្ការមីន ឱ្យក្លាយជាដីដាំដុះ ធ្វើស្រែចម្ការ លំនៅឋាន និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ផែនការបោសសម្អាតមីននៅកម្ពុជា ទទួលបានការគាំទ្រ និងផ្តល់ជំនួយពីសំណាក់ដៃគូជាតិ និងអន្តរជាតិផងដែរ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត៕
អត្ថបទ៖ ឡាយ សាមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ