Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកគិរីសាគរ មានបំណងសង់កំពង់ផែ ចំណតរថយន្ត និងអាហារដ្ឋាននៅពយជប៉ុន ឃុំកោះស្តេច

បានផុស

នៅ

ក្រុមអាជ្ញាធរស្រុកគិរីសាគរ ខេត្តកោះកុង បាននិងកំពុងពិភាក្សាគ្នាលម្អិតលើគម្រោងអភិវឌ្ឍន៍ជាកំពង់ផែ ចំណតរថយន្ត និងអាហារដ្ឋាន ដើម្បីភាពទាក់ទាញពីមហាជនភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ លើកឡើងថា ដោយមើលឃើញពីបញ្ហាប្រឈមមួយចំនួនចំពោះការធ្វើដំណើរស្ពានផែចាស់ និងចង់លើកកម្ពស់សោភណ្ឌភាពអនាម័យបរិស្ថាននៅចំណុចពយជប៉ុន ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ទើបក្រុមការងារពិនិត្យលើជាគម្រោងអភិវឌ្ឍន៍នេះឡើង។

លោកអភិបាលស្រុកគិរីសាគរ បានបន្ថែមថា រដ្ឋបាលរបស់លោក សហការជាមួយវិក្រុមហ៊ុន យូញៀន តំណាងក្រុមហ៊ុនវិរៈ ប៊ុនថាំ ដើម្បីធ្វើឱ្យគម្រោងធ្វើជាកំពង់ផែ ចំណតយានយន្ត និងអាហារដ្ឋាន ចេញជារាងរូបនៅដើមឆ្នាំ២០២៥​ខាងមុខនេះ។

លោក ចេង មុនីរិទ្ធ ក៏បង្ហាញការជឿជាក់ថា កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ នឹងមកលេងកម្សាន្តកាន់តែច្រើនប្រកបដោយសុវត្ថិភាពខ្ពស់ ក្រោមការអនុវត្តគម្រោងអភិវឌ្ឍន៍ចប់រួចរាល់ ខណៈកោះស្តេច មិនត្រូវតែជាឃុំមួយប៉ុណ្ណោះទេថែមទាំងជាកន្លែងទេសចរគួរឱ្យទាក់ទាញផងដែរ។

តំណាងប្រជាពលរដ្ឋ និងអ្នករកស៊ីរត់ទូកនៅតំបន់កោះស្តេច គាំទ្រពេញទំហឹងចំពោះគម្រោងរបស់អាជ្ញាធរស្រុក ព្រោះ​ថា បច្ចុប្បន្នកំពង់ផែឈើចាស់ មានសភាពមិនរឹងមាំនោះទេ ពោលវាអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកទេសចរនៅថ្ងៃណា។ ពលរដ្ឋ ជំរុញដល់អាជ្ញាធរ និងក្រុមហ៊ុនឯកជន សិក្សាវាយតម្លៃធ្វើគម្រោងនេះបានឆាប់ៗ ក្នុងន័យបង្កើនភាពទាក់ទាញ និងសុវត្ថិភាពរបស់ពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានដែលនិយមមកលេងកម្សាន្តនៅលើកោះស្តេច៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម