ព័ត៌មានជាតិ
ករណី Camcar និងអ្នកឧកញ៉ា៖ សមាគមឧកញ៉ាសាទរការបញ្ចប់វិវាទ តែឱ្យពលរដ្ឋបញ្ចេញមតិដោយសីលធម៌
សមាគមឧកញ៉ាកម្ពុជា ចេញសាទរការបញ្ចប់វិវាទរវាងអ្នកឧកញ៉ា លី សុភ័ក្ត និងម្ចាស់ Camcar Collection ដែលត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី ក្រោយម្ចាស់ Camcar Collection បានទទួលស្គាល់នូវកំហុស ខណៈអ្នកឧកញ៉ា លី សុភ័ក្ត ក៏បានដកពាក្យបណ្តឹង។ ប៉ុន្តែសមាគមឧកញ៉ា បានឆ្លៀតប្រាប់ទៅកាន់ពលរដ្ឋឱ្យបញ្ចេញមតិដោយក្រមសីលធម៌។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយ និងការចែករំលែកបន្ត ព្រមទាំងការបញ្ចេញមតិយោបល់នានានៅតាមបណ្តាញសង្គមមួយចំនួន ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះក៏មានគណនីហ្វេសប៊ុក និងតិកតុកឈ្មោះ Camcar Collection ផងដែរលើករណីវិវាទរវាងអ្នកឧកញ៉ា លី សុភ័ក្ត ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងលោក ឡយ ភាល័យ ជាអ្នកផ្តល់សេវាកែច្នៃ និងដំឡើងរថយន្ត។
ជាការកត់សម្គាល់របស់សមាគមឧកញ៉ា តាមរយៈសំណេរ និងការផ្សព្វផ្សាយ ព្រមទាំងការបញ្ចេញមតិយោបល់ទាំងនោះហាក់មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងស្រុងនៃវិវាទ ដែលធ្វើឱ្យមានការភាន់ច្រឡំ និងយល់ខុសចំពោះគូភាគី ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរបុគ្គល។ ប៉ុន្តែយ៉ាងក៏ដោយ វិវាទនេះត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី ពោលគឺលោក ឡយ ភាល័យ បានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួនក្នុងការផ្តល់សេវាកែច្នៃ និងដំឡើងរថយន្តជូនអ្នកឧកញ៉ា លី សុភ័ក្ត តាមការព្រមព្រៀងគ្នា និងបានសុំទោសជាសាធារណៈដោយទទួលស្គាល់នូវកំហុសចំពោះការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងតាមបណ្តាញសង្គមរបស់ខ្លួន ខណៈអ្នកឧកញ៉ា លី សុភ័ក្ត ក៏បានដកពាក្យបណ្តឹងឈប់ប្តឹងលោក ឡយ ភាល័យ ផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់សមាគមឧកញ៉ា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ទើបចេញផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី១២នេះ។

សមាគមឧកញ៉ាកម្ពុជា បានសម្ដែងការស្វាគមន៍ និងសាទរចំពោះការបញ្ចប់វិវាទដោយសន្តិវិធីនេះ និងបានបញ្ជាក់ពីការគោរពសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ប៉ុន្តែសមាគមឧកញ៉ាកម្ពុជា បញ្ជាក់ថា ការបញ្ចេញមតិទាំងនេះគួរតែស្ថិតក្នុងក្រមសីលធម៌ ឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវ។

អ្នកឧកញ៉ា លី សុភ័ក្តិ បានចេញមកបញ្ជាក់ដូច្នេះថា៖ «ក្រោយការជួបគ្នាដោះស្រាយវិវាទរវាងប្អូនប្រុស ឡយ ភាឡ័យ និងរូបខ្ញុំបាទកាលពីម្សិលមិញ ដោយមានមេធាវី និងសហការីខ្ញុំ។ ពួកយើងបានបញ្ចប់វិវាទដោយប្អូន ឡយ ភាល័យ បានទទួលស្គាល់កំហុស និងបានសុំទោសជាសាធារណៈ និងបានបញ្ចប់ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក»។ អ្នកឧកញ៉ា លី សុភ័ក្ត ក៏បានជូនពរឱ្យលោក ឡយ ភាល័យ ទទួលបានជោគជ័យ និងមានការគាំទ្រកាន់តែច្រើនថែមទៀតផងដែរ៕

-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង