ព័ត៌មានជាតិ
រថយន្តដឹកទំនិញមួយគ្រឿងឡើងចំណោទមិនរួច រអិលថយក្រោយបុករះចូលផ្ទះប្រជាពលរដ្ឋបង្កការខូចខាត
ភ្នំពេញ ៖ រថយន្តកូរ៉េដឹកទំនិញ ធុនធំមួយគ្រឿង ឡើងចំណោទមិនរួញ រអិលថយក្រោយទៅកិនម៉ូតូ ០២គ្រឿង នឹង ថយបុករថយន្តមួយគ្រឿង បង្កការខូចខាត។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០១ នឹង ២០នាទីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3C – 7316 បើកបរតាមបណ្តោយផ្លូវ ៥៩៨ ។ លុះមកដល់ចំណុចកើតហេតុ ដែលផ្លូវខាងលើមានសភាពចោទ រថយន្តកូរ៉េខាងលើបានរអិលមកក្រោយរេចង្កូតទៅកិនម៉ូតូ០២គ្រឿង ដែលចតចោលនៅលើចិញ្ចើមផ្លូវ ម៉ាកសង់ឌ្រីម ០១គ្រឿង នឹង ម៉ូតូម៉ាក ហ្វីណូមួយគ្រឿង បណ្តាលអោយរងការខូចខាត ស្ទើរទាំងស្រុង ។ ខណៈរថយន្តកំពុងរអិលថយក្រោយ មិនទាន់អស់ល្បឿន ក៏ជ្រុលថយទៅប៉ះជាមួយ រថយន្តមួយគ្រឿងទៀត ម៉ាក តូយូតា ហាយឡែនឌើ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2X – 0653 ដែលធ្វើដំណើរពីក្រោយ រថយន្តកូរ៉េ បណ្តាលឱ្យ រងការខូចខាតដំបូលផ្នែកខាងមុខ។ ចំពោះហេតុការណ៍នេះដែរ មិនបណ្តាលឱ្យនរណារងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបន្តទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញ នៃ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកវាស់វែងយករថយន្តទាំង០២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ