Connect with us

ព័ត៌មានជាតិ

អនុប្រធាន​រដ្ឋសភា​ឡាវ​សរសើរ​ការ​រីក​ចម្រើន​ខេត្ត​ព្រះសីហនុ និង​ណែនាំ​ពលរដ្ឋ​ខ្លួន​ឱ្យ​មក លេង កម្សាន្ត​ឱ្យ​បាន​ច្រើន

បានផុស

នៅ

អនុប្រធាន​រដ្ឋសភា​ឡាវ និង​ជា​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា លោក ខាំ​បៃ ដាំ​ឡា​ត់ បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ និង​ណែនាំ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ឡាវ ឲ្យ មក​ដើរលេង​កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​លោក​មើល​ឃើញ​ថា ខេត្ត ដែល ជាប់ នឹង ដែន សមុទ្រ របស់​កម្ពុ​ជាមួយនេះ​មាន​សក្តានុពល​ទេសចរណ៍​ច្រើន មាន​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់ ល្អ​ប្រសើរ ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​BTV ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​ព្រះសីហនុ រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤​នេះ លោក​ខាំ​បៃ ដាំ​ឡា​ត់ បាន លើកឡើងថា ឯកឧត្តម​ពិត​មាន មោទនភាព យ៉ាង ខ្លាំង ដែល បាន មក លេង កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ ដែលជា ខេត្ត​មួយ​សម្បូរ​បែប​ខាង​សក្តានុពល​ទេសចរណ៍ មាន​ភាព រីក ចម្រើន ខ្លាំង ទាំង​អគារ​ខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ​  ​និង​អ្នក​វិនិយោគិន​បរទេស​ជាច្រើន ដែល​ធ្វើ​ឲ្យ មាន ការ ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ប្រជាជន​ឡាវ ដូច្នេះ​លោក នឹង​ខិតខំ​ធ្វើការ ណែនាំ​ដល់ ប្រជាជន ឡាវ ណា​ដែលមាន​លទ្ធភាព​ឲ្យ​ពួកគេ​មក​លេខ​កម្សាន្ត​នៅ​ខេត្ត​នេះ ឱ្យ​បាន​ញឹកញាប់ និង ធ្វើការ​សិក្សា​ដើម្បី​ធ្វើការ​រកស៊ី​ផងដែរ​។

លោក​ខាំ​បៃ ដាំ​ឡា​ត់ ក៏ បាន លើក ឡើង ផង ដែរ​ថា ប្រជាជន​កម្ពុជា​ពិតជា​មានសំណាង ដែល​បានរស់នៅ​ក្រោម​ម្លប់​សន្តិភាព និង​មាន ការ អភិវឌ្ឍ រីក ចម្រើន​ជា​បន្តបន្ទាប់ ខណៈ​ភាព​រីកចម្រើន ទាំងនេះ គឺ បាន កើត ចេញ ពី ប្រទេស មាន សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដូច្នេះ​ក្នុងនាម​លោក​ជា​អ្នកជិតខាង​ដ៏​ល្អ​ជាមួយ​កម្ពុជា លោក​រំពឹង​ថា​ ភាព​រីកចម្រើន​ទាំងនេះ​នឹង​កើតមាន ឡើង​នៅ​ប្រទេស​កម្ពុជា ជា​រៀងរហូត​។ មួយ វិញទៀត​លោក​រំពឹង​ថា ប្រជាជន​កម្ពុជា និង​ប្រជាជន​ឡាវ​កាន់ ស្គាល់គ្នា និង​ស្រលាញ់ គ្នា ជិត ស្និទ្ធ បន្ថែម​ទៀត​តាមរយៈ​កិច្ចព្រមព្រៀង​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ និង តាមរយៈ សមាគម មិត្តភាព​កម្ពុជា​-​ឡាវ និង​ឡាវ​-​កម្ពុជា​នោះ​។

សូម​បញ្ជាក់​ថា លោក​ខាំ​បៃ ដាំ​ឡា​ត់ បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ប្រាំ​ថ្ងៃ គឺ ចាប់ ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤​នេះ តប​តាម​ការ អញ្ជើញ របស់ ប្រធាន សមាគម មិត្តភាព កម្ពុជា​-​ឡាវ​។ ក្នុង ដំណើរ​ទស្សនកិច្ច​នេះ​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក នាង ផាត ប្រធាន​សមាគម​មិត្តភាព​កម្ពុជា -​ឡាវ និង​មន្ត្រី​កម្ពុជា​មួយចំនួនទៀត​។ ក្រៅពី​កិច្ច ជំនួប ជា មួយ មន្ត្រី​កម្ពុជា​លោក​បានធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ទស្សនកិច្ច​នៅ​វិមាន ឈ្នះ ឈ្នះ និង​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អ្នក​ជំនាញ​ IMF៖ សេដ្ឋកិច្ច​វៀតណាម​ងើប​ឡើង​វិញ​លឿន​ ដោយសារ​រដ្ឋាភិបាល​ចេញ​ចំណាត់​ខ្លាំង​ក្លា​

ព័ត៌មានជាតិ២០ នាទី មុន

​កូនឈើ​ជិត ១ លាន​ដើម​ ចែក​ដល់​អ្នក​ចូលរួម ពិព័រណ៍ «ពន្លកបៃតង» ៣ ថ្ងៃ មុខ​ក្រសួង​បរិស្ថាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពីន​ប្រកាស ឈរតតាំង បើផ្ទុះជម្លោះជាមួយ ចិន

ព័ត៌មានជាតិ១២ ម៉ោង មុន

អនុប្រធាន​រដ្ឋសភា​ឡាវ​សរសើរ​ការ​រីក​ចម្រើន​ខេត្ត​ព្រះសីហនុ និង​ណែនាំ​ពលរដ្ឋ​ខ្លួន​ឱ្យ​មក លេង កម្សាន្ត​ឱ្យ​បាន​ច្រើន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហេង សួរ គាំទ្រ​និង​លើកទឹកចិត្ត​ឱ្យ​យុវ​សិស្ស​កម្ពុជា​បន្ត​ចេញទៅ​ចូលរួម​ប្រកួត​នៅ​កម្រិត​អន្តរជាតិ​ដើម្បី​កិត្យានុភាព​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម