Connect with us

ព័ត៌មានជាតិ

​កូនឈើ​ជិត ១ លាន​ដើម​ ចែក​ដល់​អ្នក​ចូលរួម ពិព័រណ៍ «ពន្លកបៃតង» ៣ ថ្ងៃ មុខ​ក្រសួង​បរិស្ថាន

បានផុស

នៅ

ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» រយៈពេល​ ៣ ថ្ងៃ​ នៅ​មុខ​​ក្រសួង​បរិស្ថាន​ មាន​កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ​ជិត ១ លាន​ដើម បាន​ចែក​ដល់​ពលរដ្ឋ​ដែល​បាន​​ចូលរួម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍​ «ពន្លកបៃតង» បណ្ដុះ​គំនិត​ប្រជាពលរដ្ឋ​ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន​។ នេះបើតាម​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ថ្លែងនៅ​ក្នុង​ពិធី​បិទ​ពិព័រណ៍​ «ពន្លកបៃតង» នៅរសៀលថ្ងៃទី១២ ខែកក្កដា​ម្សិលមិញ​នេះ ខណៈ​ដែលលោក​បង្ហាញទិន្នន័យ​​ ក្នុង​ពិព័រណ៍រយៈពេល​ ៣ ថ្ងៃ មានកូនឈើ​ចម្រុះ​ជាង ៩២ ម៉ឺន​ដើម បានចែក​​ជូនដល់​​ប្រជាពលរដ្ឋ​យក​ទៅដាំ​។

បើតាម​លោក​រដ្ឋមន្រ្តី​ ឆ្នាំនេះជាឆ្នាំលើកដំបូង​នៃការធ្វើពិព័រណ៍​កូនឈើ ហើយនៅឆ្នាំ​ក្រោយ​ក្រសួង​បរិស្ថាន​នឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បី​បំផុស​ចលនា​ការ​ដាំដើមឈើ​របស់​ប្រជាពលរដ្ឋ។ ចំណែក​នៅឆ្នាំបន្តបន្ទាប់​ទៀត​នឹ​ងប្រគល់ឲ្យធ្វើនៅ​តាមរាជធានី​ខេត្ត។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅ​ឆ្នាំក្រោយ ក្រសួងបរិស្ថានអាចបណ្តុះកូនឈើបាន​យ៉ាងតិច ៥ លានដើម សម្រាប់​ទុកចែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយ​នៅឆ្នាំ​ក្រោយៗ​ទៀតនឹង​មាន​ថ្នាល​សម្រាប់បណ្តុះកូនឈើលក្ខណៈ​តំបន់ ដែលអាចផលិតកូនឈើបានចំនួន ១០ លានដើមក្នុង​មួយ​ឆ្នាំ។

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លក​បៃតង» ដែល​ធ្វើ​ឡើងចាប់​ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០២៤ ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើចម្រុះរាប់​ម៉ឺនដើម រួមមាន​ទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជ​ឈើ​ពពួក​ព្រៃលិចទឹក​និង​កោងកាង។

បើតាម​ក្រសួងបរិស្ថាន បន្ទាប់ពី​បញ្ចប់នៅ​រាជធានី​ភ្នំពេញ កម្មវិធី​នឹង​រៀបចំ​នៅតាមមន្ទីរ​បរិស្ថាន​រាជធានីនិង​ខេត្ត​នានា​ចាប់ពី​ថ្ងៃទី ១០-១៦ ខែ​កក្កដាបន្ត​ទៀត​។

ដើម្បី​គាំទ្រ​យុទ្ធនាការដាំ​កូនឈើ​ឲ្យ​បាន​យ៉ាងតិច ១ លានដើម​ក្នុង​មួយ​ឆ្នាំ ក្រសួង​បរិស្ថានបាន​បណ្តុះ​កូនឈើ​បាន​ជាង ១,៣ លានដើម ដើម្បី​ចែកដល់​ពលរដ្ឋ​យកដាំនៅ​តាម​គេហដ្ឋាន និងតាម​ទី​សាធារណៈនានា ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅ​នឹងការប្រែប្រួល​អាកាសធាតុ និងលើកកម្ពស់​សេដ្ឋកិច្ចបៃតង

ដើម្បី​គាំទ្រ​យុទ្ធនាការដាំ​កូនឈើ​ឲ្យ​បាន​យ៉ាងតិច ១ លានដើម​ក្នុង​មួយ​ឆ្នាំ ក្រសួង​បរិស្ថានបាន​បណ្តុះ​កូនឈើ​បាន​ជាង ១,៣ លានដើម ដើម្បី​ចែកដល់​ពលរដ្ឋ​យកដាំនៅ​តាម​គេហដ្ឋាន និងតាម​ទី​សាធារណៈនានា ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅ​នឹងការប្រែប្រួល​អាកាសធាតុ និងលើកកម្ពស់​សេដ្ឋកិច្ចបៃតង និង​ស្រប​តាម​យុទ្ធសាស្ត្របញ្ចកោណ គោលដៅគឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម