Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ប្រាប់ប្រមុខរដ្ឋវៀតណាម ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាមក្នុងការផ្តួលរំលំរបបប៉ុលពតឡើយ

បានផុស

នៅ

នៅក្នុងជំនួបសវនាការជាមួយលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់មេដឹកនាំវៀតណាមរូបនេះ ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាមក្នុងការផ្តួលរំលំរបបប៉ុលពតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា «កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាមក្នុងការផ្តួលរំលំរបបប៉ុលពត ដែលខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយ ថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជាក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ»

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម មកកាន់កម្ពុជានាពេលនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំងលោក តូ ឡឹម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់លោក។ សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធិរវាងកម្ពុជា និងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម បានសម្តែងក្តីរីករាយដែលបានជួបសម្តេចតេជោ សាជាថ្មី ដែលកាលពីខែមករាកន្លងទៅ លោក ទើបតែបានអញ្ជើញបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។ លោក តូ ឡឹម បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់នៃការបោះឆ្នោតនាពេលចុងក្រោយនេះ និងអបអរសាទរសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋព្រឹទ្ធសភា។

លោក តូ ឡឹម កោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និងបច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន​ ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកប្រធានរដ្ឋ ​បានបង្ហាញក្ដីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកប្រធានរដ្ឋរូបនេះ បានគូសបញ្ជាក់ដែរថា កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា​ ហើយវៀតណាមប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ លោកប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសការជម្រុញ​ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។ លោក តូ ឡឹម ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងវេលាសមស្របណាមួយនាពេលអនាគតផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និងលើកឡើងថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​បក្ស​កុម្មុយនីស្តវៀតណាម ​ប្រទេសវៀតណាម​នឹងសម្រេចគោលដៅ​ឧស្សាហូបនីយកម្ម និង​ទំនើប​​កម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

សម្ដេចតេជោ ថា វៀតណាមនឹងឈានដល់ក្រុមប្រទេស G២០ ជាប្រទេសរីកចម្រើន និងអភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។ សម្តេចតេជោ បានបន្ថែមថា សភាពការណ៍ពិភពលោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។

តបតាមការអញ្ជើញរបស់ប្រមុខរដ្ឋវៀតណាម, សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានឯកភាពទទួលយកការអញ្ជើញ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម