ព័ត៌មានជាតិ
ប្រជានេសាទនៅបឹងទន្លេសាប យកបញ្ហាប្រឈម “កំប្លោក” ជាឱកាសប្រែក្លាយទៅជាប្រាក់ចំណូល
“កំប្លោក” គឺជាស្មៅទឹកមួយប្រភេទជាអំបូរត្រកៀត ងាយនិងលូតលាស់លឿនបំផុត ក្នុងចំណោមវារីជាតិផ្សេងៗទៀត និងបង្កផលប៉ះពាល់ដល់ដំណើរកម្សាន្តនានាតាមផ្លូវទឹក។


ប្រជាពលរដ្ឋនៅតំបន់ព្រែកទល់ ក្នុងស្រុកឯកភ្នំ បានឲ្យកម្ពុជាថ្មីដឹងថា ក្រៅពីមានគុណវិបត្តិ កំប្លោកផ្តល់ផលប្រយោជន៍បានច្រើនយ៉ាងក្នុងនោះមានដូចជា ផ្កា ប្រើធ្វើជាអន្លក់, ដើមនិងស្លឹកស្រស់ធ្វើជា ចំណី គោ ក្របី ជ្រូក ជាដើម។ ក្រៅពីនេះគេអាចទាញផលប្រយោជន៍កំប្លោកឲ្យប្រែក្លាយជាចំណូលថវិកាក្នុងការកែច្នៃ ធ្វើជាសម្ភារ:ប្រើប្រាស់ផ្សេងៗ ដូចជា ដើមហាលឲ្យស្ងួត អាចវេញធ្វើជាខ្សែចំណង ធ្វើអង្រឹង ធ្វើសំពៀត និងសម្ភារ:ប្រើប្រាស់ជាច្រើនប្រភេទទៀត ដើម្បីលក់រកកម្រៃទ្រទ្រង់ជីវិភាពគ្រួសារ។
ក្នុងជីវិតរស់នៅជាអ្នកនេសាទតាំងពីកុមារភាព អ្នកស្រី រដ្ឋា រស់នៅភូមិបណ្តែតទឹក ព្រែកទល់ ដែលមានឪពុកម្តាយជាអ្នកនេសាទបានលើកឡើងថា អ្នកស្រីនិងអ្នកភូមិជាស្ត្រីផ្សេងទៀត រស់នៅតាំងពីដើមរហូតដល់បច្ចុប្បន្ន រស់នៅពឹងផ្នែកលើការនេសាទត្រីជាលក្ខណះគ្រួសារ តាមទម្លាប់តជំនាន់។ ពេលខ្លះក៏សុីឈ្នួលធ្វើត្រីប្រហុកឲ្យឈ្មួញ ដើម្បីទប់ទល់សេដ្ឋកិច្ចគ្រួសារ។
លោកស្រីបន្តថា តាមរយះការបំផុសគំនិតពីអង្គការ “Osmose” ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានគោលដៅលើកកម្ពស់ជីវិតរបស់ស្ត្រីនៅក្នុងសហគមន៍តំបន់ព្រែកទល់ អ្នកស្រីក៏បានចូលរួមហើយទទួលបានជំនាញដូចជា តម្បាញកម្រាល កន្ត្រក និងរបស់របរប្រើប្រាស់ផ្សេងៗទៀត ដែលកែច្នៃពីដើមកំប្លោកសម្រាប់លក់ឲ្យភ្ញៀវក្នុងនិងក្រៅស្រុក តាមរយះពីអង្គការមួយនេះ ។


ស្ត្រីវ័យ ៤៨ ឆ្នាំរូបនេះបន្តថា “ខ្ញុំបានចាប់ផ្តើមអាជីពជាអ្នកផលិតរបស់ប្រើប្រាស់ពីកំប្លោកនេះនៅក្នុងអង្គការ”Osmose” នៅក្នុងទសវត្សរ៍ឆ្នាំ២០០៨ ហើយដល់ឆ្នាំ២០១៩ ក៏សម្រេចចាកចេញពីអង្គការ ហើយបន្តអាជីពនេះដោយខ្លួនឯង និងបាន តាំងលក់ជូនភ្ញៀវនៅផ្ទះបណ្តែតទឹករបស់ខ្ញុំផ្ទាល់តែម្តង ហើយក៏មានតាំងលក់នៅក្នុងហាងលក់ វត្ថុអនុស្សាវរីយ៍ មួយ ចំនួនទៀត នៅក្នុងខេត្តសៀមរាបផងដែរ “។
ចុងក្រោយលោកស្រីក៏បានសំណូមពរដល់ភ្ញៀវក្នុងស្រុក ជួយទិញយកទៅប្រើប្រាស់ផង ដើម្បីជាការចូលរួមលើកកម្ពស់រាល់សម្ភារះដែលផលិតឡើងដោយស្នាដៃកូនខ្មែរ តាមរយះការទាញយកផលប្រយោជន៍ពីកំប្លោកប្រើប្រាស់បានយូរ និងមានតម្លៃសមរម្យ។
បើទោះបីបែបណា មន្ត្រីជំនាញថា កំប្លោកគឺជាវារិជាតិមួយប្រភេទ ក្នុងចំណោមវារិជាតិផ្សេងទៀត បានលូតលាស់លឿនបំផុត និងបានរំខានដល់ការធ្វើចរាចរតាមផ្លូវទឹក ដែលបានរាំងស្ទះផ្លូវទឹកបង្កការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរតាមផ្លូវទឹកដល់ ភ្ញៀវទៅទស្សនាកម្សាន្តនានានៅតំបន់នោះ ជាពិសេសនៅតំបន់ព្រែកទល់ នៃស្រុកឯកភ្នំ ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយក្នុងវិស័យទេសចរណ៍។
ប្រភពដដែលថា មិនតែប៉ុណ្ណោះកំប្លោកក៏បានគំរាមកំហែងដល់បរិស្ថានក្នុងទឹកផងដែរ ដោយវាបានរុញច្រាន និងធ្វើឱ្យថប់ដង្ហើមដល់ពពួកវារីសត្វផ្សេងៗ ដែលរស់នៅក្នុងតំបន់នោះ និងអាចបង្កឲ្យតំបន់នោះឆាប់គោករាក់ជាដើម ។
លោក ហួន សុខ ជាអ្នកដឹកភ្ញៀវតាមទូកម៉ាសុីនពីក្រុងសៀមរាបមកភូមិព្រែកទល់បានឲ្យដឹងថា ការដឹកជញ្ជូនភ្ញៀវគឺតែងជួបផលលំបាកខ្លាំង ដោយកំប្លោកបានបង្កការកកស្ទះ បើសិនជាមិនបានដោះស្រាយធ្វើគន្លងផ្លូវជាមុននោះទេ គឺមិនអាចធ្វើដំណើរបានដោយរលួនឡើយ។
លោកបន្តឲ្យដឹងថា ភូមិព្រែកទាល់ ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែលជាង ១០ គីឡូម៉ែត្រ ពីចំណតទូកទេសចរណ៍ តំបន់ចុងឃ្នៀស ក្នុងខេត្តសៀមរាប គឺជាភូមិបណ្តែតទឹកដែល រងផលរំខានដោយសារកំប្លោកនេះ។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានលើកឡើងថា កំប្លោកបានផ្តល់ផលប្រយោជន៍ និងក៏ផ្តល់ផលប៉ះពាល់ច្រើនយ៉ាង។ វាបានរាំងស្ទះដល់ការធ្វើដំណើរតាមផ្លូវទឹកចាប់ពីខែមិនា ដល់ ខែកក្កដា ដោយសារតែទំហំផ្ទៃទឹករួមតូច។ ជាទូទៅដល់ ខែវិច្ឆកា និងខែធ្នូ ត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅលើទឹកបឹងទន្លេសាប រុញចេញពីការកកស្ទះផ្លូវទឹក តែជនខិលខូចមួយចំនួនក៏បានប្រមូលផ្តុំកំប្លោកសម្រាប់ឲ្យត្រីមកជ្រក ហើយក្រសោបយកតែម្តង បើគិតតាមផ្លូវច្បាប់ បានកំណត់ថា ជាឧបករណ៍ធ្វើឲ្យត្រីធំ ងាយនឹងប្រព្រឹត្តបទល្មើសតែម្តង។
ចំណែកផលប៉ះពាល់មួយផ្នែកទៀត នៅពេលកំប្លោករលួយ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹក និងធ្វើឲ្យតំបន់នោះនិងឆាប់គោករាក់ ជាពិសេសបានប៉ះពាល់ដល់ការរស់នៅរបស់មច្ឆាជាតិមួយចំនួនធំ ដែលត្រូវបង្ខំធ្វើបន្លាស់ទីចេញលើកលែងតែត្រីរ៉ស់និងត្រីអត់ស្រកាមួយចំនួនទើបរស់នៅបាន៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?