Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ប្រកាសតែងតាំងមេបញ្ជាការរងនិងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

បានផុស

នៅ

លោកវរៈសេនីយ៌ឯក ឆេង វុទ្ធី ត្រូវបានប្រកាសតែងតាំងមុខតំណែងជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសតែងតាំងមុខតំណែងជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ A នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហានក្រសួងការពារជាតិលេខ ១៨០.ត.ត.០៧២៤ ចុះថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៌ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសតែងតាំងលោកវរៈសេនីយ៌ឯក ឆេង វុទ្ធី អត្តលេខ១៩៩២៧៣ ជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

មានប្រសាសន៌នៅក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន​ធ្វើការណែនាំដល់លោកមេបញ្ជាការង ដែលទើបទទួលការតែងតាំងមុខតំណែងបន្ថែមថ្មីយកចិត្តទុកដាក់បំពេញការងារភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ ហើយត្រូវរួបរួមកម្លាំងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ និងកាន់តែរឹងមាំថែមទៀត។

ការងារចំពោះមុខត្រូវត្រៀមកម្លាំងអន្តរាគមន៌ មធ្យាបាយនិងគ្រឿងបំពាក់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលប្រឈមមុខ​និងគ្រោះធម្មជាតិ ដូចជា ជំនន់ទឹកភ្លៀងនិងខ្យល់កន្ទ្រាក់ ដែលអាចនឹងកើតមាននៅពេលខាងមុខនេះ។ ជាមួយគ្នានេះផងដែរ លោកមេបញ្ជាការក៏បានកោតសរសើរដល់កម្លាំងជំនាញគ្រប់ផ្នែកទាំងអស់ ស្រុកក្រុងចំណុះអាវុធហត្ថខេត្តដែលបានខិតខំបំពេញការងារភារកិច្ចជូនជាតិប្រកបដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានផ្លែផ្កាជាទីមោតនៈភាព។ ជាពិសេសការងារសន្តិសុខ រក្សាសុវត្ថិភាពនិងការការពារសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ​កំពូលៗ និងប្រជាពលរដ្ឋនៅក្នុងខេត្តដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកមេបញ្ជាការក៏បានមានប្រសាសន៌ដាស់តឿនដល់កម្លាំងនៅក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋាន ស្នាក់ការ ស្រុក ក្រុងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វនិងដាំដុះបន្លែបង្ការនិងដំណាំរួមផ្សំផ្សេងទៀតឱ្យបានច្រើនដើម្បីទុកសម្រាប់ហូបចុកប្រចាំថ្ងៃនៅក្នុងអង្គភាព៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

យុទ្ធនាការ ” និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews” នឹងចេញដំណើរនាពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អាជ្ញាធរថៃ​រឹតបន្តឹងវិធានការ​សុវ​ត្ថិភាព​ភ្ញៀវទេសចរ​

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាក​មក​ធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សំាងឡើងថ្លៃ​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ម្ចាស់​រថយន្តចូល​មក​ចាក់សាំង​នៅថៃ បង្កកកស្ទះខ្លាំង​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម១៤ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

Sokha Hotels

ព័ត៌មានពេញនិយម