Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសម្រុកជួសជុលផ្លូវបេតុង នៅសង្កាត់ស្ទឹងមាន​ជ័យ២ បញ្ចៀសចរាចរណ៍ផ្លូវ៣៧១

បានផុស

នៅ

នៅចំពេលដែលកំណើនអ្នកធ្វើដំណើរលើកំណាត់ផ្លូវ៣៧១ ឆ្ពោះមកផ្លូវមុនីរ៉េតកាន់តែកើនឡើង ទើបធ្វើឲ្យអាជ្ញាធរបង្កើនការជួសជុលផ្លូវចាក់ក្រាលបេតុងឆ្អឹងដែក ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យកម្ពុជាថ្មីដឹងក្នុងពេលដែលលោកកំពុងចុះពិនិត្យមើលការដ្ឋាន​ជួសជុលផ្លូវ១ខ្សែ ស្ថិតក្នុងក្រុមទី២ ភូមិដំណាក់ធំ១ គឺខណៈនេះសាលាខណ្ឌមានជ័យកំពុងជួសជុលផ្លូវដែលរងការខូចខាតឲ្យស្អាតឡើងវិញ ដើម្បីបញ្ចៀសចរាចរណ៍ចេញពីផ្លូវ៣៧១ ឆ្ពោះមកផ្លូវមុនីរ៉េត។

លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា ភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី២ គឺនៅចន្លោះកណ្តាលសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យទី១ និងទី៣ហើយចន្លោះកណ្តាលនេះគឺអ្នកធ្វើដំណើរច្រើនតែមកឆ្លងកាត់សង្កាត់ស្ទឹងមានជ័យ​ទី២ងាយស្រួលទៅផ្លូវមុនីរ៉េតផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យចាស់ទៀតផង។

អ្វីដែលច្រើនតែកកស្ទះចរាចរណ៍គឺស្ថិតក្នុងម៉ោង៦ព្រឹកដល់ម៉ោង៩ព្រឹក។ ម៉ោង១៣រសៀលដល់ម៉ោង១៩យប់ខណះដែលកម្មកររោងចក្រ និងមន្ត្រីរាជការចេញពីធ្វើការ។

ដូច្នេះហើយទើបអាជ្ញាធរសម្រុកជួសជុលផ្លូវបេតុងឆ្អឹងដែកឲ្យល្អស្អាតឡើងវិញ ដែលកន្លងមកផ្លូវរងការខូចខាតធ្វើឲ្យអ្នកដំណើរនាំគ្នាជិះគេចហើយទៅកកស្ទះលើកំណាត់ផ្លូវ៣៧១ និងផ្លូវមុនីរ៉េតជារៀងរាល់ថ្ងៃ។

ផ្លូវនេះអាចធ្វើដំណើរបាននៅសប្តាហ៍ក្រោយប៉ុន្តែបានត្រឹមម៉ូតូប៉ុណ្ណោះ ព្រោះមិនទាន់ទទួលទម្ងន់ធ្ងន់នៅឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម