Connect with us

ព័ត៌មានជាតិ

កម្មវិធី១.៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រ ពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋា ភិបាល បានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

បានផុស

នៅ

សិក្ខាកាមមកពីគ្រួសារខ្វះខាតដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថា កម្មវិធីនេះបានជួយសម្រួលគាត់បានច្រើនដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។

ចំណែកឯកញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃវិទ្យាស្ថានដដែលបានចែករំលែកស្រដៀងគ្នាថា នៅវិទ្យាស្ថានក៏មានផ្តល់ជាកន្លែងស្នាក់នៅដែលអាចសម្រួលដល់សិស្សដែលមកពីខេត្ត និងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួនមិនមានការផ្តល់ជូនកន្លែងស្នាក់នៅដូចវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍នេះទេ។

លើសពីនេះ កញ្ញា យ៉ែម ស្រីទូច ជាសិក្ខាកាមនៃជំនាញ និងវិទ្យាស្ថានតែមួយក៏បានសម្តែងការពេញចិត្តជាមួយកម្មវិធីសិក្សាឥតគិតថ្លៃនេះ ព្រោះថា សាលាមានគ្រូបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមាននូវឧបករណ៍អនុវត្តន៍គ្រប់គ្រាន់។

បន្ថែមពីនេះ កញ្ញា អោ ធីតា ជាសិក្ខាកាមនៃជំនាញដុតនំ នៃវិទ្យាស្ថានដដែលនេះបានលើកទឹកចិត្តសិស្សដែលខ្វះលទ្ធភាពក្នុងការសិក្សានៅសាលាដែលមានការបង់ប្រាក់ អោយមកសិក្សានៅវិទ្យាស្ថាននេះទៅតាមជំនាញដែលវិទ្យាស្ថានមាន និងចំណូលចិត្តផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥២ វិនាទី មុន

ជនជាតិ​បរទេសម្នាក់ធ្លាក់​​ពី​លើ​អាគារ the​penthouse ​ជាន់​ទី​១៧ស្លាប់ភ្លាមៗ

ព័ត៌មានជាតិ១៧ នាទី មុន

កម្មវិធី១.៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រ ពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋា ភិបាល បានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧក្រិដ្ឋជននៅ ចិន កំពុងប្រើស្រោមមុខស៊ីលីកូនប្រព្រឹត្តអំពើទុច្ចរិត បង្កក្ដីបារម្ភខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ត្រកូល Kim, ចន ស៊ីណា និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវសេដ្ឋីឥណ្ឌាចាត់ទុកជាបុគ្គលល្បីក្នុងថ្ងៃពិសេស

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរសម្រុកជួសជុលផ្លូវបេតុង នៅសង្កាត់ស្ទឹងមាន​ជ័យ២ បញ្ចៀសចរាចរណ៍ផ្លូវ៣៧១

សន្តិសុខសង្គម២២ ម៉ោង មុន

ឧបករណ៍ឆក់មូសធ្វើឲ្យផ្ទះមួយខ្នង រថយន្ដ៣​គ្រឿង និងម៉ូតូ៣គ្រឿងឆេះខ្ទេចគ្មានសល់

សន្តិសុខសង្គម២៤ ម៉ោង មុន

ផ្លូវជាច្រើនខ្សែដែលតភ្ជាប់ពីស្ពានព្រែកប្រាត្រូវបានស្ថាបនាឲ្យរួចរាល់មុនពេលស្ពានសាងសង់រួច

សុខភាព៦ ម៉ោង មុន

បាយ​ដំណើប​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​មនុស្ស​ ៣​ក្រុម​នេះ ​មិន​គួរ​ញ៉ាំ​ទេ​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ខេត្តជាប់សមុទ្រចំនួន ៤​ ដាក់តំបន់ឆ្នេរ​ប្រកួតប្រជែង គម្រោងរចនាប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរសម្រុកជួសជុលផ្លូវបេតុង នៅសង្កាត់ស្ទឹងមាន​ជ័យ២ បញ្ចៀសចរាចរណ៍ផ្លូវ៣៧១

Sokha Hotels

ព័ត៌មានពេញនិយម