Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពង្រឹង​ការងារ​នៅ​អង្គភាព​អន្តរាគមន៍

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពង្រឹង​ការងារ នៅ​អង្គភាព​អន្តរាគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​នាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ថ្លែង​ការ​កោតសរសើរ ពី​សំណាក់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី​ក្នុង​អង្គភាព​ទាំងអស់ ដែល​កន្លង​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​រក្សា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ​ប្រសើរ។ ឯកឧត្តម ក៏បាន​ណែនាំ​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​រក្សា​អនាម័យ​ជាប់​ជាប្រចាំ ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​សង្កត់ធ្ងន់​ដល់​អង្គភាព​អន្តរាគមន៍ ត្រូវ​ពង្រឹង​សមត្ថ​ម​ភាព​មន្ត្រី​ដូចជា បើក​វគ្គ​បណ្តុះបណ្តាល និង​បង្កើន​ការហ្វឹកហាត់ ជាពិសេស​ត្រួត​ពិនិត្យឡើងវិញ​នូវ​កម្លាំង​មន្ត្រី​ទាំងអស់​ក្នុង​អង្គភាព​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ក៏បាន​អញ្ជើញ​ត្រួតពិនិត្យ​មធ្យោបាយ សម្ភារៈ អាវុធយុទ្ធភណ្ឌ របស់​អង្គភាព​អន្តរាគមន៍ និង​ណែនាំ​ឲ្យ​ថែទាំ​ទុកដាក់​បានល្អ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម