Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកឯកភ្នំ ចុះបង្រ្កាបបទល្មើសនេសាទ​៦ទីតាំងដុតបំផ្លាញឧបករណ៍មួយចំនួន

បានផុស

នៅ

ឧបករណ៍ពាក់ព័ន្ធ និងបទល្មើសនេសាទយ៉ាងច្រើនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះរុះរើពីដែនទឹកនៃបឹងទន្លេសាប ស្ថិតក្នុងឃុំមួយ ក្នុងស្រុកឯកភ្នំ និងបានដុតកម្ទេចចោល នៅចំណុចបង្កហេតុនិមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដុតកម្ទេចចោលសម្ភារ: និងឧបករណ៍បទល្មើសនេសាទ ដែលជនល្មើសបានប្រព្រឹត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ខណៈកម្លាំងចម្រុះប្រមាណ ៣៥នាក់ និងបានប្រើប្រាស់កាណូតស្មាច់ចំនួន១១គ្រឿង ជាមធ្យោបាយក្នុងការចុះបង្ក្រាប។ នេះបើយោងតាមរបាយការណ៍ពីមន្ត្រីជំនាញ។

ប្រភពដដែលបញ្ជាក់ថា ភូមិសាស្ត្រដែលជាគោលដៅប្រព្រឹត្តបទល្មើសនេសាទ ដែលត្រូវបានបង្ក្រាបនេះ គឺស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង។ ខណៈមន្ត្រីខ័ណ្ឌរដ្ឋាបាលជលផលខេត្តបានបញ្ជាក់ថា
ឆ្លៀតក្នុងរយៈពេលដែលកម្រិតទឹកនៃបឹងទន្លេសាបបានហក់ឡើងបានមួយកម្រិត គឺជាឱកាសសម្រាប់មច្ឆាជាតិចម្រុះចេញរកចំណី និងរកទីជម្រកសម្រាប់ទម្លាក់ពងកូន ក៏ជាឱកាសល្អរបស់ជនខិលខូចផ្តើមប្រព្រឹត្តបទល្មើសនៅតាមទីតាំងដែលជាគោលដៅសំខាន់ៗផងដែរ ទើបមន្ត្រីជំនាញ និងប្រជាសហគមន៍សហការគ្នាតាមពិនិត្យជាប្រចាំទើបឈានដល់ការបង្ក្រាបតែម្តង។

ទីតាំងទាំង០៦ដែលជនបង្កបានប្រព្រឹត្តនោះរួមមាន ១/ចំណុចខាងត្បូងពាក់កន្ទេល រឹបអូសបាន របាំងសាច់អួនប្រវែង
៧០០ម៉ែត្រ,បង្គោលចំនួន១២០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។២/ចំណុចកោះក្រញ៉ាន រឹបអូសបាន របាំងស្បៃម៉ុងប្រវែង១៥០០ម៉ែត្រ,បង្គោលចំនួន២៣០ដើម,លូស្បៃមុងចំនួន២៥មាត់។៣/ចំណុចក្បាលក្របី រឹបអូសបាន របាំងសាច់អួនប្រវែង ៧០០ម៉ែត្រ,បង្គោលចំនួន១៥០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។៤/ចំណុចខាងកើតព្រៃត្រសក់ រឹបអូសបាន របាំងសាច់អួនប្រវែង៦០០ម៉ែត្រ,បង្គោលចំនួន២០០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។៥/ចំណុចអ្នកតាឃ្លាំង រឹបអូសបាន របាំងសាច់អួនប្រវែង៦០០ម៉ែត្រ,បង្គោលចំនួន២០០ដើម,ឡុកចាប់ត្រីចំនួន០២គ្រឿង។៦/ចំណុចកោះរីក រឹបអូសបាន របាំងស្បៃមុងប្រវែង ១១០០ម៉ែត្រ,បង្គោលចំនួន២៥០ដើម,លូស្បៃមុងចំនួន៣០មាត់។សរុបសាច់ស្បៃមុងចំនួន​២,៦០០​ម៉ែត្រសាច់អួន២,៦០០ម៉ែត្រ,ឡុក០៨គ្រឿង,បង្គោល១,១៥០ដើមនិងលូស្បៃមុងចំនួន៥៥មាត់ ។

ដោយឡែកមន្ត្រីដដែលបានអះអាងថា ក្រោយពីបានដុតបំផ្លាញវត្ថុតាង និងសម្ភារៈល្មើសខាងលើ ជនប្រព្រឹត្តក៏ត្រូវឲ្យចូលខ្លួនមកទទួលទោសតាមផ្លូវច្បាប់ផងដែរ ខណៈរាល់ការបង្ក្រាបបទល្មើសម្តងៗមហាជនមើលឃើញថា មិនដែលបានឃាត់ខ្លួន ឬបង្ហាញឈ្មោះជនល្មើសណាម្នាក់ជាសាធារណៈនោះទេ ទើបបទល្មើសនៅតែមិនថមថយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៤ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម១០ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម