ព័ត៌មានជាតិ
គ្រឹះស្ថានសាសនាខេត្តកំពត ត្រៀមរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ
នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានឲ្យដឹងថា មកដល់ថ្ងៃនេះ គ្រប់គ្រិះស្ថានសាសនាដូចជា នៅតាមទីវត្តអារាម វិហារ សារ៉ាវ គ្រិស្តមណ្ឌល នៅទូទាំងខេត្តកំពត បានត្រៀមលក្ខណៈរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខ ខណៈដែលព្រះមេគណខេត្ត ថាគ្រប់វត្តអារាម ព្រះសង្ឃ យាជីតាជី និងពុទ្ធបរិស័ទនឹងចូលរួមទូងស្គរសូត្រធម៌ប្រសិទ្ធពរជ័យជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារឲ្យទទួលជោគជ័យ។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានប្រាប់ឲ្យដឹថា ក្រោយពីបានទទួលការណែនាំពីក្រសួងធម្មការ និងសាសនា លោកស្នើឱ្យមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយបន្តដល់គ្រីះស្ថានសាសនា ពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀតឲ្យត្រៀមលក្ខណៈចូលរួមអប់អរសាទរការបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា វេលាម៉ៅង ៩និង៩នាទីព្រឹក ដោយគ្រប់វត្តអារាម វិហារសាសនាទាំងអស់ ត្រូវចងទង់ជាតិ ទង់ជ្វាលា ទង់សាសនា សម្អាតបរិស្ថានទីធ្លាតាមគ្រិះស្ថានសាសនានីមួយៗឲ្យបានស្អាត និងត្រូវវាយរគាំង ទូងស្គរ ទះប៉ោត គោះត្រដោកជាដើម។ល។ បន្លឺសំឡេងឲ្យកង់រំពង។ លោកបានបន្តថា មកដល់ថ្ងៃនេះ គ្រប់គ្រឹះស្ថានសាសនាទាំងអស់ ពិសេសតាមវត្តអារាម បានត្រៀមរៀបចំរួចរាល់ហើយ។
ព្រះជលធីវាសី ញ៉ែត ចន្ទតារា ព្រះមេគណខេត្តកំពត មានសង្ឃដីកាថា គ្រប់វត្តអារាមបានត្រៀមស្គរ រគាំង ទង់សាសនា ទងជ្វាលា រួចរាល់ហើយ ដើម្បីធ្វើកិច្ចចូលរួមអប់អរសាទរ និងគាំទ្រពិធីបើកកាដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា វេលាម៉ោង ៩ និង៩នាទីព្រឺក។

សម្រាប់ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនោះដែរ រដ្ឋបាលខេត្តក៏បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ប្រជាពលរដ្ឋឲ្យរៀបចំកន្លែង និងគេហដ្ឋានរបស់ខ្លួនរឲ្យបានស្អាត មានចងទង់ជាតិ ទង់ជ្វាលា និងមានគោះស្គរ ទះប៉ោតដើម្បីបន្លឺសំឡេងដើម្បីអប់អរសាទរ និងគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត