Connect with us

ព័ត៌មានជាតិ

គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ឈូក ដាក់ផែនការហាមសិស្សមិនឲ្យប្រើទូរស័ព្ទក្នុងម៉ោងសិក្សា ឬនៅក្នុងបរិវេណសាលា

បានផុស

នៅ

នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សេង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ឈូក បានប្រាប់ឲ្យដឹងថា ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស លើកកម្ពស់វិស័យអប់រំឲ្យពោពេញដោយសក្តានុពល បង្កើតបាននូវធនធានមនុស្ស ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ពេលខាងមុខនេះទៅ នៅវិទ្យាល័យវិទ្យាល័យ ហ៊ុន សែនឈូក មិនអនុញ្ញាតឲ្យសិស្សណាម្នាក់ប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងម៉ោងសិក្សា និងក្នុងបរិវេណសាលានោះឡើយ ខណៈដែលសិស្សានុសិស្សរីករាយគាំទ្រចំពោះវិធានការនេះយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ឈូក បានប្រាប់ឱ្យដឹងថា យោងតាមលិខិតណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការកំណត់ការប្រើប្រាស់គ្រឿងបរិក្ខាអេឡិចត្រូនិក នៅក្នុងថ្នាក់រៀន និងបរិវេណសាលា និងស្របតាមស្មារតីប្រជុំរបស់គណៈគ្រប់គ្រងសាលា ដោយទទួលបានការឯកភាពពីអាណាព្យាបាលសិស្សផងនោះ ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស ធ្វើឱ្យសិស្សផ្តោកការយកចិត្តទុកដាក់លើការបង្រៀនរបស់គ្រួក្នុងម៉ោងសិក្សាឲ្យកាន់តែខ្លាំង និងចៀសវាងការលួចលេងទូរស័ព្ទផ្តេសផ្តាស គណៈគ្រប់គ្រង់សាលាបានសម្រេចដាក់ចេញនូវវិធានហាមមិនឲ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុបរិវេនសាលាទៀតទេ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។ ហើយសិស្សណាដែលមិនគោរពតាមការណែនាំ នឹងត្រូវវិន័យរបស់សាលា។

ជាទូទៅសិស្សស្ទើរតែ ១០០ភាគរយទៅហើយ ដែលមានទូរស័ព្ទស្មាតហ្វូនប្រើ តែការប្រើប្រាស់មិនបានឆ្លើយតបតាមការចង់បានរបស់សាលាទាំងអស់នោះទេ ។ អ្នកខ្លះមើលរឿង ឬលេងហ្កេម បើកសំឡេងខ្លាំងៗ រំខានគេឯងជាដើម។ ពួកគេពេញចិត្ត និងគាំទ្រទាំងយ៉ាងពេញទំហឹងចំពោះវិធានការនេះ ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក សូ ភារិទ្ធ បានសម្តែងការគាំទ្រចំពោះវិធានការរបស់គណៈគ្រប់គ្រងសាលាឈូក ព្រោះលោកយល់ថា វិធានការនេះ អាចជួយពង្រឹងគុណភាពសិក្សា បង្កើតទម្លាប់ល្អឲ្យសិស្សគោរពវិន័យសាលា និងគោរពគ្រូដែលខំបង្រៀន និងធានាថាគ្មានសិស្សណាម្នាក់ប្រើទូរស័ព្ទក្នុងម៉ោងសិក្សា។

លោកក៏បានបញ្ជាក់ផងដែរ បច្ចុប្បន្ន ក្រសួង ក៏ដូចជាមន្ទីរបានផ្តល់សិទ្ធិដល់គណៈគ្រប់គ្រង់សាលា ក្នុងការបង្កើត​បទពញ្ជាផ្ទៃក្នុង ឬដាក់ចេញនូវវិធានការណាមួយបាន ក្រោយពេលប្រជុំផ្សព្វផ្សាយ ហើយមានការឯកភាពមតិភាគច្រើន ពីគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងអ្នកអាណាព្យាបាលសិស្ស៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

ហាម៉ាស ថា ពួក​គេ​មិន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ចរចា​បទ​ឈប់​បាញ់​ទេ ទោះ​អ៊ីស្រាអែល​វាយ​មិន​បន្ធូរ​ដៃ

កីឡា៤ នាទី មុន

Messi បំបែកកំណត់ត្រាថ្មីក្នុងពានរង្វាន់ Copa America

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

តម្លៃ​ផ្ទះ​ថ្មី​នៅ​ចិនប្រចាំ​ខែ​មិថុនា​​ ធ្លាក់​ចុះ​​​លឿន​បំផុត​មិនធ្លាប់​មាន​ជិត​១​​ទសវត្សរ៍

ព័ត៌មានជាតិ២០ នាទី មុន

ប្រជានេសាទអយស្ទ័រធម្មជាតិ ស្នើឲ្យអាជ្ញាធរ និងមន្រ្តីជំនាញគាំទ្រការចិញ្ចឹមបន្ទាប់​ពីទីផ្សារធ្លាក់ចុះខ្លាំង

សេចក្ដីជូនដំណឹង២៤ នាទី មុន

សេចក្តីជូនដំណឹង ស្តីពី ការដេញថ្លៃការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឆមាសទី២ ជូនមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម