ព័ត៌មានជាតិ
ផ្លូវបេតុងឆ្អឹងដែកប្រវែង៨៦១ម៉ែត្រ ក្នុងភូមិព្រៃទា១ ត្រូវបានស្ថាបនារួចរាល់១០០ភាគរយហើយ
ភ្នំពេញ ៖ ផ្លូវដែលធ្លាប់តែមានភក់ជ្រាំជង្ហុកធំៗ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ រកស៊ី និងការធ្វើដំណើរដល់ប្រជាពលរដ្ឋពេលនេះប្រែក្លាយទៅជាផ្លូវបេតុងឆ្អឹងដែកយ៉ាងស្រស់បំព្រងជួយដោះស្រាយនិងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរនិងធ្វើដំណើរ ក្រោយពីមានការយកចិត្តទុកដាក់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនាខាងលើមានប្រវែងបណ្តោយ៨៦១ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់១តឹក ដែលស្ថិតនៅក្នុងភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នឹងប្រើប្រាស់ថវិកា គម្រោងអភិវឌ្ឍន៍របស់សាលាខណ្ឌពោធិ៍សែនជ័យ។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានប្រាប់បន្ថែមថា ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនាខាងលើពេលនេះស្ថាបនារួចរាល់១០០ភាគរយហើយ នឹងដាក់ឱ្យប្រើប្រាស់ហើយសម្រាប់តែថ្មើរជើងនិងម៉ូតូតែប៉ុណ្ណោះ ដោយឡែកសម្រាប់រថយន្តលក្ខណៈគ្រួសារនិងធុនធំមិនទាន់អនុញ្ញាតឱ្យបើកបរឆ្លងកាត់នៅឡើយទេដោយសាររង់ចាំបេតុងរឹងស្ងួតល្អសិន។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋសំណែងការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំងដោយអាចប្រើប្រាស់នឹងប្រកបជាជីវកម្មផ្សេងៗបានយ៉ាងល្អ៕
ដោយ ៖ សុខា










-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?