Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ជំរុញ​ឲ្យ​មន្ដ្រី​សំខាន់ៗ​នៅ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​

បានផុស

នៅ

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ដែល​ចុះ​តាម​មូលដ្ឋាន រាជធានី ខេត្ត នានា ត្រូវ​អញ្ជើញ​មន្ដ្រី​ដែលមាន​តួនាទី​សំខាន់ៗ ដើម្បី​ចូលរួម​គ្រប់​កិច្ចប្រជុំ​ថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​កម្មវិធី​នានា ដែល​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​បានរៀបចំ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ នេះ​បើ​យោងតាម​លិខិត ចុះ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា ដើម្បី​ធានា​ឲ្យ​ការបំពេញ​ការងារ​រប​ស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត គ្រប់លំដាប់​ថ្នាក់​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​ការគាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម សំណើ និង​សំណូមពរ នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព សម្តេច​ក្រឡាហោម​បានស្នើ​ដល់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង ស្រុក ខណ្ឌ ត្រូវ​អញ្ជើញ​មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល ស្មៀនឃុំ សង្កាត់ និង​មេភូមិ ដែលជា​តួអង្គ​ដ៏​សំខាន់ និង​មានការ​ទទួលខុសត្រូវ​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​សំណើ​សំណូមពរ​នានា របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ចូលរួម​នៅ​គ្រប់​កិច្ចប្រជុំ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​កម្មវិធី​នានា ដែល​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​បានរៀបចំ​។​


​បើតាម​សម្ដេច​ក្រឡាហោម ស ខេង រាល់​ការចំណាយ​លើ​ការ​ស្នាក់នៅ ការធ្វើដំណើរ និង​ការហូបចុក ជា​បន្ទុក​របស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង ស្រុក ខណ្ឌ​៕

កោះ​កែវ​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម