Connect with us

ព័ត៌មានជាតិ

រកពេញ១ថ្ងៃនៅតែមិនឃើញ ថ្ងៃនេះជំនាញការ បន្តរកឧទ្ធម្ភាគចក្រដែលបាត់ដាននៅជួរភ្នំក្រវាញ

បានផុស

នៅ

ពេញមួយថ្ងៃ ទី១៣ ខែកក្កដា  ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើន​ ជំនាញការបានប្រឹងប្រែងរុករក ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ទំនាក់ទំនងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលហ្វឹកហាត់ នៅតំបន់ជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង  តែនៅមិនទាន់រកឃើញឡើយ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិនាព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិ សរសេរដូច្នេះ៖« ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ »។

ក្រសួងការពារជាតិ ឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ឧទ្ធម្ភាគចក្រ នឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត។

តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ​ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងត្រឡប់ទៅភ្នំពេញវិញនៅវេលាម៉ោង២រសៀល។ នៅលើឧទ្ធម្ភាគចក្រនេះ គឺ​មនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា​ ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

ក្នុងប្រតិបត្តិការរុករកនេះ មានការចូលរួមពីសំណាក់កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ រួមជាមួយកងកម្លាំងអាជ្ញាធរ ដែលដឹកនាំដោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការរុករកយ៉ាងសកម្មទាំងលើផ្ទៃដី និងមានឧទ្ធម្ភាគចក្ររុករកពីលើថែមទៀត៕   

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម