Connect with us

ព័ត៌មានជាតិ

ផ្ដល់ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល និងអាវ ២ កំប្លេ ជូនអ្នកធាក់ស៊ីក្លូជិត ៣០០ នាក់ ជាសមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​កិត្តិយស​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​ស៊ីក្លូ​) និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា បាន​ចាត់​ឲ្យ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា ផ្ដល់​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល និង​អាវ​ជា​សមាជិក​មូលនិធិ​ស៊ីក្លូ​ចំនួន ២ កំប្លេ ជូន​ដល់​អ្នក​ធាក់​ស៊ីក្លូ​ដែល​ជា​សមាជិក​មូលនិធិ​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២៩៥ នាក់ នៅ​សាលា​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េត មាស​ភក្តី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន តែង​ក្រើនរំលឹក​ឲ្យ លោក ឃួង ស្រេង យកចិត្តទុកដាក់ និង​មើលថែ​ពី​សុខទុក្ខ​សមាជិក​អ្នក​ធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ ជាក់ស្ដែង​នៅ​ពេលនេះ ពួកគាត់​ទាំង ២៩៥ នាក់ បន្ត​ទទួល​បាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល និង​អាវ​ជា​សមាជិក​មូលនិធិ​ស៊ីក្លូ ក្នុង​ម្នាក់ៗ ចំនួន ២ កំប្លេ។

លោក ម៉េត មាស​ភក្តី បាន​បន្ត​ថា ក្រៅពី​នេះ អ្នក​ធាក់ស៊ីក្លូ​ទាំង ២៩៥ នាក់ តែង​ទទួល​បាន​ប្រាក់ខែ​ជា​រៀងរាល់​ខែ​ចំនួន ២១ ម៉ឺន​រៀល ផង​ដែរ ដោយ​ក្នុង ១ ខែ អាច​បើក​បាន ៣ ដង ក្នុង ១ ដង ៧ ម៉ឺន​រៀល ជាមួយ​នឹង​ការ​ផ្តល់​ជូន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាលនេះ ដើម្បី​ពួកគាត់​អាច​ទៅ​ពិនិត្យ ក៏ដូចជា​ព្យាបាល​ជំងឺ​ដោយ​មិន​អស់​ប្រាក់​នៅ​តាម​មន្ទីរពេទ្យ​នានា។ បន្ថែម​ពី​នេះ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​រាជធានី​ភ្នំពេញ កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ សម្តេច មិន​ត្រឹមតែ​ផ្តល់​វ៉ាក់សាំង​ជូន​ពួកគាត់​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុណ្ណោះ​ទេ គឺ សម្តេច បាន​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូន​ពួកគាត់​ថែមទៀត។

ក្នុង​ឱកាស​នោះ​ដែរ លោក ម៉េត មាស​ភក្តី ក៏បាន​ជូនពរ​ឲ្យ​អ្នក​ធាក់ស៊ីក្លូ​ទាំងអស់ មាន​សុខភាព​ល្អ ជៀសវាង​នឹង​ជំងឺ​ផ្សេងៗ តែ​បើ​មាន​ជំងឺ​ពួកគាត់​ក៏​អស់​ក្តីកង្វល់​ទៀត​ដែរ ព្រោះតែ​មានប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាលដែល​អាច​ទៅ​ពិនិត្យ ក៏ដូចជា​ព្យាបាល​ជំងឺ​ដោយ​មិន​អស់​ប្រាក់​នៅ​តាម​មន្ទីរពេទ្យ​នានា។

លោកពូ ម៉ៅ ឆន អាយុ ៥៧ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង និង លោកអ៊ំ រស់ អ៊ាង ភេទ​ប្រុស អាយុ ៦៦ ឆ្នាំ បាន​មាន​ប្រសាសន៍​ស្រដៀង​គ្នា​ថា លោកពូ និង លោកអ៊ំ ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ដែល​កន្លងមក​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​ពួក ដោយ​មាន​ទាំង​ប្រាក់​ប្រចាំខែ ចែក​ជូន​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​រាល់​បុណ្យជាតិ​ធំៗ ដូចជា​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ​ជាដើម។ បន្ថែម​ពី​នេះ នៅ​បាន​ផ្តល់ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ដែល​អាច​ឲ្យ​ពួកគាត់​ទៅ​ពិនិត្យ ក៏ដូចជា​ព្យាបាល​ជំងឺ​ដោយ​មិន​អស់​ប្រាក់​នៅ​តាម​មន្ទីរពេទ្យ​នានា​ថែមទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលនិធិ​នេះ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០១៨ មាន​រយៈពេល ៦ ឆ្នាំ​ហើយ ក្រោម​ការ​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន សំដៅ​អភិរក្ស​ស៊ីក្លូ ដែល​មាន​ដើមកំណើត​តាំងពី​សម័យ​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២៣ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម