Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញមានវត្តមាននៅមណ្ឌលប្រឡងគ្រូបឋមសិក្សា ខណៈបេក្ខជនចូលរួមប្រឡងជាង ២ ម៉ឺននាក់

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង បាន​អញ្ជើញ​មាន​វត្តមាន​នៅ​មណ្ឌល​ប្រឡង​ជ្រើសរើស​គ្រូ​បឋមសិក្សា ដើម្បី​តាមដាន​ការ​តាក់តែង​វិញ្ញាសា និង​ជ្រើសរើស​ប្រធាន​វិញ្ញាសា សម្រាប់​ប្រឡងប្រជែង​ទាំងពីរ​វេន នា​រសៀល​នេះ ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ២១,៥៣៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់​ការ​ប្រឡង​នីមួយៗ ជម្រើស​វិញ្ញាសា ត្រូវ​បាន​តាក់តែង​លើស​ពី​ចំនួន​ដែល​នឹង​ត្រូវ​ជ្រើសរើស។ ជាក់ស្ដែង​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូ​បឋមសិក្សា​ថ្ងៃនេះ វិញ្ញាសា​វប្បធម៌​ទូទៅ ត្រូវ​បាន​តាក់តែង​យ៉ាងតិច​ចំនួន ៤៥ សំណួរ និង​ផ្នែក​វិញ្ញាសា​គណិតវិទ្យា យ៉ាងតិច​ចំនួន ១០០ សំណួរ តាម​វេន​នីមួយៗ។

បន្ទាប់មក ឯកឧត្ដម ហ៊ុន ម៉ានី បាន​ធ្វើការ​ជ្រើសរើស​ប្រធាន​វិញ្ញាសា ក្នុង​ចំណោម​ជម្រើស​ទាំងអស់។ ប្រធាន​វិញ្ញាសា​ដែល​ត្រូវ​បាន​ជ្រើសរើស​រួមមាន ៖ សំណួរ​វប្បធម៌​ទូទៅ ចំនួន ៣០ សំណួរ និង​គណិតវិទ្យា ៧០ សំណួរ។

ប្រធាន​វិញ្ញាសា ចំនួន ១០០ សំណួរ ត្រូវ​បាន​អនុ​គណៈកម្មការ​កណ្ដាល បន្ត​នីតិវិធី​នានា សម្រាប់​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​នៅ​បឋមសិក្សា វេន​ទី ៣ និង​ទី ៤ នៅ​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃនេះ។

គួរ​បញ្ជាក់​បន្ថែម​ថា រាល់​ដំណើរការ​រៀបចំ​តាក់តែង និង​ជ្រើសរើស​វិញ្ញាសា ព្រមទាំង​នីតិវិធី​នានា តែងតែ​មាន​វត្តមាន​តាមដាន​ដោយ​អ្នកសង្កេតការណ៍ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​សាកលវិទ្យាល័យ​នានា និង​សាធារណជន​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម