Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តសិស្ស-និស្សិត ចូលរួមប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើន

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ លោក ហេង សួរ បាន​លើកទឹកចិត្ត​សិស្ស-និស្សិត ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​រ៉ូបូត ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ព្រោះ​ជា​ពហុ​ជំនាញ​ដែល​ធ្វើ​ឱ្យ​ពួកគេ​អាច​មាន​លទ្ធភាព​កាន់តែ​ខ្ពស់​បន្ថែម​ទៀត ដោយ​មិន​ត្រឹម​តែ​មាន​ជំនាញ​ស្នូល​របស់​ខ្លួន​មួយ​មុខ​ប៉ុណ្ណោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ខណៈ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចូលរួម​ជា​សហប្រធាន​ជាមួយ លោក នេត ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បើក​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​រ៉ូ​បូត​ថ្នាក់​ជាតិ លើក​ទី ១១ ឆ្នាំ ២០២៤ ដែល​រៀបចំឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ។

សម្រាប់ លោក​រដ្ឋមន្ត្រី សិស្ស-និស្សិត ដែល​ចូលរួម​ការប្រកួតប្រជែង​នេះ នឹង​បាន​រៀន​សូត្រ​ពី​ការ​ធ្វើ​ការងារ​ជា​ក្រុម ព្រោះថា ការ​បង្កើត​រ៉ូបូត​នីមួយៗ នេះ ត្រូវការ​ក្រុម​ពហុ​ជំនាញ​ផ្សេងៗ គ្នា ដូចជា​ជំនាញ​កម្មវិធី​កុំព្យូទ័រ ជំនាញ​មេកានិក ជំនាញ​អគ្គិសនី​ជាដើម ហើយ​ការ​មាន​ជំនាញ​ជាក់លាក់​ច្បាស់​លាស់​សម្រាប់​ជីវិត​នេះ ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទិសដៅ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ មាន​ជំនាញ​មួយ​យ៉ាងតិច។

ថ្លែង​ទៅកាន់​កម្មវិធី​ដែល​មាន​អ្នកចូលរួម​ជាង ១ ពាន់​នាក់ លោក​រដ្ឋមន្ត្រី បាន​សង្ឃឹមថា អ្នក​សិក្សា​ជំនាញ​បច្ចេកទេស​ទាំងអស់ នឹង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន ដើម្បី​សម្រួល​ដល់​ការ​រស់នៅ ការ​ប្រកប​របរ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ ឱ្យ​កាន់តែ​ប្រសើរ។

សូម​បញ្ជាក់​ថា កម្មវិធី​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ៣ ០០០ នាក់ និង​មាន​ក្រុម​និស្សិត​ចំនួន ៩ ក្រុម ចូលរួម​ប្រកួតប្រជែង ដែល​មកពី​គ្រឹះស្ថានសិក្សា​នានា ចំនួន ៥ រួមមាន វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC), វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI), បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT), សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM), និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)។

កម្មវិធី​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី ១១ ឆ្នាំ ២០២៤ នេះ ក្រោម​ប្រធានបទ​ការ​ប្រមូល​ផល​ស្រូវ​ដែល​មាន​គោលបំណង ដើម្បី​ផ្ដល់​ឱកាស​ដល់​និស្សិត​មកពី​បណ្ដាល​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ​ផ្សេងៗ បង្ហាញ​សមត្ថភាព​ស្រាវជ្រាវ និង​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ជា​រ៉ូ​បូត​ដោយ​ផ្ទាល់​ក្នុង​ការចូលរួម​ប្រកួតប្រជែង និង​ស្វែងរក​ក្រុម​ជើងឯក​សម្រាប់​តំណាង​កម្ពុជា​ទៅ​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម នា​ខែ​សីហា ឆ្នាំ ២០២៤ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម