ព័ត៌មានជាតិ
ជនជាតិចិន៨នាក់ និងអ្នករត់តាក់ស៊ី២នាក់ រត់ទៅខេត្តកោះកុង តេស្តអវិជ្ជមានកូវីដ១៩ទាំងអស់
យោងតាមលោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគិរីសាគរ ខេត្តកោះកុង ជនជាតិចិន៨នាក់ និងអ្នករត់តាក់ស៊ី២នាក់ ដែលបាធ្វើដំណើរចេញពីខុនដូរមួយនៅភ្នំពេញ ដែលជាកន្លែងពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទៅខេត្តកោះកុង មានលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់ ហើយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពកូនកុក ក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុង។

ក្រោយទទួលបានព័ត៌មានពីវត្តមានរបស់ជនជាតិចិន ពុំមានឯកសារសម្គាល់ខ្លួន និងសង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ លោក ទួន ឪទី អភិបាលរងស្រុក បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាន និងកម្លាំងសឹករងស្រុកចុះពិនិត្យដល់គោលដៅនៅវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំខ្លួនជនជាតិចិនចំនួន៨នាក់ (ស្រី១នាក់) និងតៃកុងឡានឈ្នួលចំនួន០២នាក់ យកទៅមណ្ឌលសុខភាពកូនកុក ក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុង ដើម្បីធ្វើចត្តាឡីស័ក។
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ