Connect with us

ព័ត៌មានជាតិ

និស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ តំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅវៀតណាម

បានផុស

នៅ

ការប្រកួតរ៉ូបូតថ្នាក់ជាតិផ្តល់ឱកាសដល់និស្សិតកម្ពុជាបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន សូមអបអរសាទរនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ តំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅ​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការថ្លែងរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ រៀបចំដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញជាអធិបតីភាពដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញអំពីសមត្ថភាពនៃផលិតករកម្មវិធី និងសមត្ថភាពនៃក្រុមនិស្សិតកម្ពុជាលើជំនាញបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍ​ឈានឡើងក្នុងបដិវត្តន៍ឧស្សាហកម្ម ឌីជីថល ៤.០។ ក្នុងបរិបទថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាគន្លឹះនៃការអភិវឌ្ឍន៍​លើគ្រប់វិស័យ ជាពិសេសលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។ ដូច្នេះតាមរយៈការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ គឺជាឱកាសដ៏ល្អសម្រាប់និស្សិតវ័យក្មេងកម្ពុជាបង្ហាញពីការអភិវឌ្ឍជំនាញបច្ចេកទេសរបស់ខ្លួន និងត្រៀមទៅចូលរួមប្រកួតប្រជែងក្នុងកម្រិតតំបន់ អាស៊ីប៉ាហ្វិក ក្នុងព្រឹត្តិការណ៍ ABU Robocon 2024 ដែលប្រទេស​វៀតណាម​ទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះនិស្សិតដែលទទួល បានជ័យលាភីនៅថ្ងៃនេះ នឹងត្រូវតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងបន្តលើឆាកអន្តរជាតិ និងមានឱកាសផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យារ៉ូបូត ព្រមទាំងការស្វែងយល់ពីវប្បធម៌រវាងគ្នាទៅវិញទៅមកផងដែរ។

លោក នេត្រ ភក្ត្រា បានធ្វើការគូសបញ្ជាក់ដែរថា ខណៈដែលកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាពពេញលេញ កម្ពុជាបានអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជាតិ ដែលនាំឱ្យអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% នាំទៅដល់ការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍លើកឡើងថា កម្មវិធីការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះឡើង គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបណ្តុះគំនិតឆ្នៃប្រឌិតរបស់យុវជនកម្ពុជា និងឧត្តមភាពនៃបច្ចេកវិទ្យាដែលយុវជនអាចធ្វើបាន។ ការប្រកួតនាថ្ងៃនេះមិនត្រឹមតែបង្ហាញពីភាពបុិនប្រសព្វ និងភាពឆ្នៃប្រឌិតរបស់យុវនិស្សិតរបស់កម្ពុជាតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវសមត្ថភាព ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ។

លោកបានគូសបញ្ជាក់ថា ការប្រកូតរ៉ូបូតថា្នក់ជាតិនេះ ជាវេទិកាដ៏សំខាន់មួយក្នុងការជំរុញវប្បធម៍ នវានុវត្តន៍ និងសហគ្រិនភាពក្នុងចំណោមយុវនិស្សិតកម្ពុជា ថែមទាំងលើកទឹកចិត្តដល់កិច្ចសហការអន្តរកម្មសិក្សា ជំរុញការគិតដោយត្រិះរិះ គិតពិចារណាដោយល្អិនល្អន់ និងបណ្តុះបណ្តាលគុណភាពជាអ្នកដឹកនាំដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាលទ្ធផលម្ចាស់ពានរង្វាន់នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម ITC 02 វិទ្យាស្ថានបច្ចេកទេសកម្ពុជា, លេខ ២ បានទៅលើក្រុម NPIC 02 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, និងលេខ ៣ បានទៅលើក្រុម NPIC 01 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ចំពោះម្ចាស់ពានរង្វាន់នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នឹងត្រូវទៅចូលរួមប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

Sokha Hotels

ព័ត៌មានពេញនិយម