Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ Big Bike Meeting Elite Night ផ្សព្វផ្សាយពីសក្តានុពល វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ក្លឹបម៉ូតូ Friendly Bikers Cambodia និង Elite Event និងសមាគមទេសចរណ៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ (Big Bike meeting Elite Night) ដោយបាននាំក្បួនម៉ូតូធំប្រមាណ ១៥០គ្រឿង មកជួបជុំគ្នានៅផប់ស្ទ្រីតក្រុងសៀមរាប ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយពីសក្តានុពល វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ស្របតាមគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះ ទទួលបានការរគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែក ក្នុងការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ស្របពេលដែលក្រសួងទេសចរណ៍ ខិតខំប្រឹងប្រែងជំរុញ និងបង្កើនគោលដៅទាក់ទាញទេសចរណ៍ទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាប ស្របតាមផែនការមេ (អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥)។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជា ការស្ថាបនាផ្លូវទាំង ៣៨ខ្សែ និងកែលម្អសោភ័ណភាពក្នុងក្រុង និងក្នុងតំបន់រមនីយដ្ឋានអង្គរ ការសាងសង់ព្រលានយន្តហោះថ្មី ការរៀបចំព្រឹត្តិការណ៍នានា សម្រាប់ទាក់ទាញភ្ញៀវទេសចរ អភិវឌ្ឍក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ពង្រីកទេសចរណ៍សហគមន៍ និងពង្រឹងការផ្តល់សេវាទេសចរណ៍ ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

ចំណែក លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើនចំណុចទៅតាមវិស័យ។ ក្នុងនោះ ទាក់ទងនឹងវិស័យទេសចរណ៍ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវចំណុចជាច្រើន ដូចជា ជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និង ធម្មជាតិដែលត្រូវបានចាត់ទុកជា “មាសបៃតង” ។

ជាមួយគ្នានោះ លោកក៏បានលើកពីកិច្ចខិតខំបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជា ផ្លូវ ទឹកស្អាត អគ្គិសនី ព្រលានយន្តហោះ ប្រព័ន្ធទូរគមនាគមន៍ឱ្យបានល្អប្រសើរ និងពង្រឹងសមត្ថភាព សិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ ព្រមទាំងបន្តជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងរំហូរទេសចរអន្តរជាតិ ក្នុងការទស្សនាប្រទេសកម្ពុជា និង បន្តពង្រីកការអភិវឌ្ឍទេសចរណ៍នៅតាមគោលដៅនានា ដូចជា សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងកសិទេសចរណ៍ ក្រោមកិច្ចសហការជាមួយអន្តរស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យបានល្អប្រសើរ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន​ចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងណែនាំម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ កុំតម្លើងថ្លៃសេវាកម្ម ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

២០២៤ ជាឆ្នាំក្តៅបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ចិន​

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន បញ្ជា​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​រដ្ឋ​រុស្ស៊ី សហការ​ជាមួយ​ចិន​លើ​បច្ចេកវិទ្យា AI

Sokha Hotels

ព័ត៌មានពេញនិយម