Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ សមាជិក-សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបន្តបម្រើប្រជាជនដោយស្មោះត្រង់

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស បាន​ថ្លែងថា​ សមាជិក-សមាជិកា​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រួមគ្នា​បន្ត​បម្រើប្រជាជន​ដោយស្មោះ​ត្រង់​តាម​ទិសដៅ​របស់​គណបក្ស​ប្រជាជន​ដែលមាន​ សម្តេច​តេ​ជោ ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លាត​វៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​ប្រចាំឆមាស​ទី​ ១ និង​របាយការណ៍​លទ្ធផល​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​ ៥ និង​លទ្ធផល​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឆ្នាំ ២០២៤ ដែល​បាន​រៀបចំឡើង​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​ខេត្តស្វាយរៀង មាន​សមាសភាព​ចូលរួម ៦៥០ នាក់ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ៩​ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ​១៤ ខែកក្កដា ឆ្នាំ ២០២៤។

ថ្លែង​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មានប្រសាសន៍​ពាំនាំនូវ​បណ្តាំ​ផ្ញើ​សាកសួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស ជូន​ចំពោះ​មន្ត្រី​គណបក្ស​គ្រប់លំដាប់​ថ្នាក់ នៃ​ខេត្តស្វាយរៀង។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់បំផុត​ជូន​ដល់ក្រុមការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​ទាំងអស់ ដែល​បានខិតខំ​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ធំធេង​គួរ​ជាទី​មោទន​ក្រៃលែង នៅក្នុង​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ កន្លងទៅនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានផ្តល់​ការណែនាំ​ដល់​ក្រុមការងារ​គណបក្ស និង​គណបក្សមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​រួមដៃគ្នា និង​ប្រមូល​កម្លាំង ឱ្យ​ក្លាយជា​កម្លាំង​សរុប និង​ជា​អង្គតែមួយ ហើយ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​ក្នុងទិសដៅ​រួមគ្នា ដើម្បី​បម្រើប្រជាជន​, ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​, និង​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ខេត្តស្វាយរៀង ពិសេស​ការលើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ឱ្យ​កាន់តែ​ធូរធារ សំដៅ​ដណ្តើម​ការគាំទ្រ​ពី​ប្រជាជន​ និង​ធ្វើឱ្យ​ខេត្ត​ស្វាយរៀង​ក្លាយជា​មូលដ្ឋាន​គាំទ្រ​ដ៏​រឹងមាំរបស់​គណបក្ស។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ណែនាំ​ដល់​មន្ត្រី​គណបក្ស​ បន្តធ្វើ​អំពើ​ល្អ និង​ត្រូវ​បន្ត​ខិតខំ បម្រើ​ប្រជាជន ជាពិសេសការផ្តល់សេវា​សាធារណៈ​ផ្សេងៗ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ភាព​អសកម្ម​នានា លើក​តម្កើង​ជីវភាព​របស់​ប្រជាជន រួម​ទាំង​ការអនុវត្តគោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ពិសេស​ការទប់ស្កាត់ និង​បង្ក្រាប​អំពើ​ឆបោក ព្រមទាំង​បញ្ហា​ទំនាស់​ដីធ្លី​ផងដែរ​ជា​កត្តា​សំខាន់៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម