Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ ឧទ្ធម្ភាគចក្រដែលបាត់រកមិនទាន់ឃើញនៅឡើយ ខណៈអ្នកនាំពាក្យក្រសួងការពារជាតិប្រាប់កុំឱ្យជឿក្រុមMMO

បានផុស

នៅ

គិតមកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលកងកម្លាំងចម្រុះកម្ពុជា បាន និងកំពុងបន្តរករុកឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបាត់ខ្លួនក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ប៉ុន្តែ មកដល់ព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា នេះ ឧទ្ធម្ភាគចក្រយោធាដែលបាត់ខ្លួននោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ ចំណែក អ្នកនាំពាក្យក្រសួងការពារជាតិវិញ បានប្រាប់សាធារណជនទាំងអស់ កុំឱ្យជឿព័ត៌មានដែលប្រឌិតឡើងដោយក្រុមMMOឱ្យសោះជុំវិញករណីបាត់ឧទ្ធម្ភាគចក្រយោធានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងកាលពីយប់ថ្ងៃអាទិត្យថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម ​MMO និងព័ត៌មានក្រៅផ្លូវការថា៖ «ដំណឹងបន្ទាន់..រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤ នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ។​ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអំពាវនាវដល់សាធារណជនទាំងអស់កុំមានការភាន់ច្រលំ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងចម្រុះមិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ ដោយឡែក សមាសភាពនៅក្នុងឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់។

ថ្មីៗនេះ មានការផ្សព្វផ្សាយមិនពិតផ្សេងៗពាក់ព័ន្ធនឹងការរកឃើញបំណែកឧទ្ធម្ភាគចក្រ និងចំនួនមនុស្សនៅក្នុងឧទ្ធម្ភាគចក្រនោះប៉ុន្តែ ក្រសួងការពារជាតិ បានទាត់ចោលនូវផ្សព្វផ្សាយមិនពិតនេះ។ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងបេសកកម្មហ្វឹកហ្វឺនមានតែ២នាក់ ពុំមែន ៧នាក់​នោះទេ។ ប្រមុខការពារជាតិកម្ពុជា សង្កត់ធ្ងន់ថា ករណីនេះ ក្រសួងការពារជាតិ មិនមានអ្វីត្រូវលាក់បាំងនោះទេ ហើយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិតបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៥៥ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៥៥ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម