ព័ត៌មានជាតិ
កម្ពុជា ប្តេជ្ញាចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពជាមួយ UN-ESCAP
កម្ពុជា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ(UN-ESCAP) ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់ប្រកបដោយចីរភាព។ នេះជាការលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើគោលនយោបាយស្តីពី
របាយការណ៍សេដ្ឋកិច្ច និងសង្គមអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ដែលដឹកនាំដោយទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់(គ.ជ.អ.ស) នៅថ្ងៃទី១៥ ខែកក្កដា នៅរាជធានីភ្នំពេញ។

កិច្ចពិគ្រោះយោបល់នេះ មានចូលរួមថ្លែងសុន្ទរកថាពី លោក Hamza Ali Malik នាយកទទួលបន្ទុកផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញប្បទានសម្រាប់ ការអភិវឌ្ឍរបស់ UN-ESCAP និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា និងមានការចូលរួមពីមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្រ្តីជំនាញរបស់ UN-ESCAP។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.អ.ស ។
នាឱកាសនោះ លោក លី ធុជ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះភាគច្រើននៃកម្ចីដែលទទួលបានមានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាពនិងបង្កើនផលិតភាពសេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ថា អស់រយៈពេលជាង ១១ ខែ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ជាពិសេស លើវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខុមាលភាព ការងារការដោះស្រាយទំនាស់ សកម្មភាពអាកាសធាតុ និងផ្សេងៗទៀត។ រាជរដ្ឋាភិបាលកម្ពុជា បន្តប្ដេជ្ញាថានឹង “មិនទុកនរណាម្នាក់ចោល” និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយដល់ក្រុមដែលខ្វះខាត និងងាយរងគ្រោះ ដើម្បីធានាឱ្យប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។

លោកបានលើកឡើងថា សមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន គឺអាស្រ័យដោយ សន្តិភាព និងស្ថិរភាព ដែលបានកសាងឡើង និងការពារដោយរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ ជាពិសេសស្ថាប័ននានារបស់អង្គការសហប្រជាជាតិ រួមមាន UN-ESCAP និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ផងដែរ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ចំពោះអង្គការសហប្រជាជាតិ ជាពិសេស UN- ESCAP និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងសន្តិភាពនិងស្ថិរភាព និងការការពារបរិស្ថាននៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា៖«កម្ពុជា ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ហើយការចូលរួមរបស់ សម្ដេចធិបតីនាយករដ្ឋមន្តី នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP (រៀបចំនៅប្រទេសថៃ)នាពេលថ្មីៗនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា»។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា កម្ពុជាបាននិងកំពុងបន្តចូលរួមយ៉ាង សកម្មក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែង ដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ