Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាប្រឡងគ្រូបឋមសិក្សា ជូនបេក្ខជនជិត ៦ ពាន់នាក់

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង បាន​អញ្ជើញ​ក្នុង​ពិធី​កាត់​វិញ្ញាសា​នៅ​មណ្ឌល​ប្រឡង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សម្រាប់​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូ​បឋមសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​អ្នកសង្កេតការណ៍​មកពី​សាកលវិទ្យាល័យ​នានា មហាជន​ដែល​បាន​ចុះឈ្មោះ​ជា​អ្នកសង្កេតការណ៍ និង​តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក)។

ការ​ប្រឡងប្រជែង នា​រសៀល​នេះ មាន​ការ​បែងចែក​ចេញ​ជា ២ វេន ៖ វេន​ទី ១-មាន​បេក្ខជន​សរុប​ចំនួន ៥,៩៤១ នាក់ (ស្រី ៤,៥៥១ នាក់) មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត ចំនួន ៣ គឺ ខេត្ត​ប៉ៃលិន​, ខេត្ត​សៀមរាប និង​ខេត្ត​ពោធិ៍សាត់ ដោយ​ប្រើប្រាស់ ១៤៩ បន្ទប់។ វេន​ទី ២-មាន​បេក្ខជន​សរុប​ចំនួន ៦,៤៦៧ នាក់ (ស្រី ៤,៩៣១ នាក់) មកពី​បណ្ដា​ខេត្ត ចំនួន ៣ គឺ ខេត្ត​បន្ទាយមានជ័យ​, ខេត្ត​ឧត្តរមាន​ជ័យ និង​ខេត្ត​បាត់ដំបង ដោយ​ប្រើប្រាស់ ១៥១ បន្ទប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤១ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៩ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម