Connect with us

ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃនៅខេត្តព្រះវិហារ បណ្ដាលឱ្យលិចផ្ទះ និងផ្លូវមួយចំនួន

បានផុស

នៅ

គិតត្រឹមរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានភ្លៀងធ្លាក់ទៅគ្រប់ទិសទីក្នុងខេត្តព្រះវិហារ បណ្ដាលឱ្យជន់លិចទីតាំងមួយចំនួននៅក្នុងក្រុងព្រះវិហារ និងស្រុកឆែប ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យលិចផ្លូវ និងផ្ទះសម្បែងពលរដ្ឋមួយចំនួននៅក្នុងក្រុងព្រះវិហារ និងឃុំកំពង់ស្រឡៅ១ ឃុំសង្កែ១ និងឃុំសង្កែ២ នៃស្រុកឆែប។ លោកបន្តថា ទោះជាយ៉ាងនេះក្តី​ អាជ្ញាធរមានវិធានការទប់ស្កាត់ កុំឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ដោយអាចនឹងបើកទ្វារទឹកទំនប់រក្សា និងជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំ ឱ្យត្រៀមការពារផងដែរ។ លោកបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារទាំងមូលមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ហើយក៏មិនទាន់មានពលរដ្ឋណាម្នាក់មានបញ្ហាដោយសារជំនន់ទឹកភ្លៀងនេះដែរ។

សូមបញ្ជាក់ថា សរុបគិតជាមធ្យមប្រចាំថ្ងៃ ទទួលបានទឹកភ្លៀងកម្រិត ៨៤,៤៤ មម។   ដោយឡែកបរិមាណទឹកភ្លៀងដោយបូកយោងតាំងពីដើមរដូវ រហូតមកដល់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅទូទាំងខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងសរុបគិតជាមធ្យម ៦៦៣,៧៤ មម៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម