Connect with us

ព័ត៌មានជាតិ

បុរស២នាក់ បើកបរក្នុងស្ថានភាពស្រវឹងបុកបង្គោលភ្លើង ក្រឡាប់រថយន្តរងរបួសស្រាល

បានផុស

នៅ

បុរស២នាក់ បើកបររថយន្តទាំងស្ថានភាពស្រវឹងហើយជ្រុលទៅបុកបង្គោលភ្លើងនៅតាមបណ្តោយផ្លូវជាតិ៤៨ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រុង ណារិទ្ឋ អធិការរងនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកក្រលាប់ដោយខ្លួនឯង និងបុកបង្គោលនេះ ស្ថិតនៅត្រង់ចំណុចជិតផ្ទះកាប់គោភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីល្ងាចនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤។

លោកអធិការរងនគរបាលស្រុក បន្ថែមថា ជនបង្កជាអ្នកបើកបររថយន្ត ឈ្មោះ ហេង សារឿន អាយុ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(ពុំមានរបួស) និងអ្នករួមដំណើរឈ្មោះ ពូ ទឹង ភេទប្រុស អាយុ៤៥ឆ្នាំ  ជនជាតិខ្មែររស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងរបួសដៃស្រាល។

មូលហេតុដែលបង្កឲ្យមានគ្រោះចរាចរណ៍ខាងលើដោយសារម្ចាស់រថយន្តម៉ាក Kear morning ចង្កូតស្តាំ ពណ៍ទឹកក្រូច ស្លាកលេខ PP 0695 បេីកបរពីលិច ទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានវ៉ារថយន្ត១គ្រឿងតែវ៉ាមិនផុតក៏ជ្រុលទៅបុកជាមួយបង្គោលភ្លើងបណ្តាលរថយន្តក្រឡាប់ដោយខ្លួនឯងទាំងស្ថានភាពស្រវឹង។

កម្លាំងជំនាញ ក៏ត្រូវម្ចាស់ឡានហៅឡានស្ទូច ស្ទូចឡានយកទៅជួសជុល ចំណែកឯបង្កោលភ្លើងដែលត្រូវឡានបុកបណ្តាលអោយខូចខាត ខាងមន្ត្រីពាក់ព័ន្ធ និងម្ចាស់រថយន្តបានទាក់ទង់គ្នារួចរាល់ហើយ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម