ព័ត៌មានជាតិ
ប្រុងប្រយ័ត្ន! ពីថ្ងៃទី១៥ ដល់ ១៨ ខែកក្កដា កម្ពុជា នឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់ខ្លាំង
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសកម្ពុជា នឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់ខ្លាំង ខណៈរលកទឹកសមុទ្រមានកម្ពស់រហូតដល់២ម៉ែត្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅល្ងាចថ្ងៃទី១៥ ខែកក្កដា នេះ។

តាមការអង្កេត ស្រាវជ្រាវ និងព្យាករធាតុអាកាសកន្លងមករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ វិសម្ពាធមួយបាននិងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូង និងធ្វើដំណើរមកទិសបស្ចិមចូលទៅលើប្រទេសវៀតណាម និងប្រទេសឡាវ។
តាមក្រសួងធនធានទឹក ជ្រលងវិសម្ពាធនេះ រួមផ្សំជាមួយខ្យល់បក់ខ្លាំងពីឈូងសមុទ្រ ធ្វើឱ្យមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ស្ថានភាពបែបនេះ នឹងបង្កឱ្យ តំបន់វាលទំនាប មានពពកច្រើនដេរដាស មានភ្លៀង ផ្គរ រន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ៣០%ទៅ៤០% និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿនពី ១០ម៉ែត្រទៅ១៣ម៉ែត្រក្នុង មួយវិនាទីតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ព្រៃវែង និងខេត្តស្វាយរៀង។

ចំណែកតំបន់ខ្ពង់រាប នឹងមានពពកច្រើនដេរដាស មានភ្លៀង ផ្គរ រន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា ក្នុង បរិមាណជាមធ្យមពី ៥០%ទៅ៦០% និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿនពី ១១ម៉ែត្រទៅ១៥ម៉ែត្រក្នុង មួយវិនាទីតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី កំពង់ចាម និងខេត្តត្បូងឃ្មុំ។
ចំណែកឯតំបន់មាត់សមុទ្រ នឹងមានពពកច្រើនដេរដាស មានភ្លៀង ផ្គរ រន្ទះពីតិចទៅច្រើនលើសកម្រិត ធម្មតា ក្នុងបរិមាណជាមធ្យមពី ៥០%ទៅ៦០% និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿនពី ១០ម៉ែត្រទៅ១៣ ម៉ែត្រក្នុងមួយវិនាទី នៅតាមតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប។ រលកសមុទ្រមានកម្ពស់ពី ១ម៉ែត្រទៅ ២ម៉ែត្រ។

ជុំវិញស្ថានភាពអាកាសធាតុប្រែប្រួលបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជានេសាទមេត្តាយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងលោកសមុទ្រមាន កម្ពស់ខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលនឹងអាចមានជំនន់ទឹកភ្លៀងតាមផ្លូវជាតិលេខ៤ តំបន់ភ្នំ និងតំបន់មាត់សមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?