ព័ត៌មានជាតិ
មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ស្នើនាយទាហានមានមុខតំណែងថ្មីបង្កើនចំណេះដឹង និងអនុវត្តតួនាទីភារកិច្ចឱ្យមានប្រសិទ្ធភាព
កោះកុង ៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានស្នើដល់គ្រប់នាយទាហានដែលទទួលបានមុខតំណែងតួនាទីភារកិច្ចថ្មី ចាំបាច់បង្កើនចំណេះដឹង និងការអនុវត្តតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ឱ្យសមទៅនឹងការលើកទឹកចិត្ត ដែលថ្នាក់លើ បានផ្តល់ជូននាពេលនេះ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បែបនេះបានធ្វើឡើងរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសការតែងតាំងផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្ដិថ្មីជូននាយកទាហានចំនួន៧នាក់។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ដដែល ក៏ជំរុញមន្ត្រីកងរាជអាវុធហត្ថក្រោមឱវាទបន្តប្រកាន់ខ្ជាប់ប្រតិបត្តិឲ្យបានត្រឹមត្រូវនូវសុជីវធម៌ សីលធម៌ គុណធម៌ ប្រកបដោយការគោរពឲ្យតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ គោរពរៀមច្បង គោរពចាស់ព្រឹទ្ធាចារ្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និងបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក តាំង ឈុនស្រេង រំលេចដែរថា «ជាការពិតណាស់ពេលវេលានេះ យើងទាំងគ្នាសុទ្ធតែបានដឹងយ៉ាងច្បាស់ថា គឺជាពេលដែលស្ថាប័ននីមួយៗ កំពុងតែធ្វើការកំណែទម្រង់ តួនាទី ភារកិច្ចទូទាំងប្រទេស ដែលអនុវត្តទៅតាមដំណាក់កាលផ្សេងៗ គ្នាតាមឆ្នាំ ដែលបានកំណត់អ្វី ដែលទទួលបាននាពេលនេះ គឺជាការតបស្នងចំពោះការខិតខំបំពេញភារកិច្ចជូនអង្គភាពកន្លងមក ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខាងលើផងដែរ ហើយក៏មានបងប្អូនយើងជាច្រើនទៀត បានខិតខំដូចគ្នាដែរ តែនៅមិនទាន់ទទួលបាន សូមកុំអាលអាក់អន់ចិត្តព្រោះនៅមានជំហានជាបន្តបន្ទាប់ទៀត»។

គួរកត់សម្គាល់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង នៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះ បានបានប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង សរុបចំនួន ០៧រូប។ ក្នុងនោះ តែងតាំងផ្លាស់ប្តូរមុខតំណែងចំនួន ០១រូប និងដំឡើងឋានន្តរសក្តិចំនួន ០៦រូប ថ្នាក់វរសេនីយ៍ទោចំនួន ០៤រូប , ថ្នាក់វរសេនីយ៍ត្រីចំនួន ០២រូប ដែលបានទទួលនូវមុខតំណែង និងឋានន្តរសក្ដិថ្មី គឺជាការបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ