ព័ត៌មានជាតិ
កិច្ចការងារសំខាន់ៗក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានដើម្បីវឌ្ឍនភាពក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនចំណុចចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៤នេះ ដែលជាការផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត សិស្សនិស្សិតនិងប្រជាពលរដ្ឋក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងសកម្មភាពសង្គមសំខាន់ៗមួយចំនួនទៀត។
ជាក់ស្តែង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅលោកហេង សួរ បានអញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិសំខាន់ចំនួន២របស់រាជរដ្ឋាភិបាលនៅខេត្តកំពង់ឆ្នាំងស្តីពី”ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង”កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”។
ជាការចុះផ្សព្វផ្សាយពន្យល់ពីការគិតគូរបន្ថែមរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជាប្រមុខដើម្បីទ្រទ្រង់សុខុមាលភាពប្រជាពលរដ្ឋនិងក្រុមគ្រួសារមន្ត្រីសាធារណៈដោយកាត់បន្ថយជាគំហុកពីគ្រួសារក្នុងការថែទាំនិងព្យាបាលសុខភាពតាមរយៈរបបភាគទានស្ម័គ្រចិត្តត្រឹម១៥៦០០រៀល។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានបង្ហាញពីការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញសម្រាប់ឱ្យយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យបានចូលសិក្សាជំនាញបច្ចេកទេសពីរាជរដ្ឋាភិបាលជាមួយប្រាក់ឧបត្ថមដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងប្រាក់បៀវត្សសមរម្យដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្រៅពីកិច្ចការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានចុះអនុស្សរណៈជាមួយសមាគមន៍ធុរកិច្ច កម្ពុជាជប៉ុន(JBAC)កាលពីថ្ងៃទី៩ កន្លងទៅដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាដែលសិក្សាជំនាញបច្ចេកទេសទៅចុះកម្មសិក្សា និងហាត់ការជាមួយក្រុមហ៊ុនជប៉ុនដែលកំពុងមានវត្តមាននៅកម្ពុជា។ តាមរយៈអនុស្សរណៈនេះ យុវជនកម្ពុជានឹងបានសិក្សារៀនសូត្រចំណេះជំនាញស្តង់ដារជប៉ុន។
ដោយឡែកកាលពីថ្ងៃទី១១ ខែកក្កដា លោករដ្ឋមន្ត្រី ក៏បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគន្លងអប់រំ ក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំលើកទី១នៃក្រុមការងារចំពោះកិច្ចការនេះ មានទិសដៅដើម្បីពិនិត្យវាយតម្លៃលើគន្លងអប់រំសម្រាប់កម្ពុជាក្នុងបង្កើនសមត្ថភាព និងផលិតភាពឱ្យស្របទៅតាមចរន្តទីផ្សារការងារ និងភាពប៉ិនប្រសព្វរបស់យុវសិស្សកម្ពុជាដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ ដើម្បីលើកស្ទួយវិស័យបណ្តុះបណ្តាលនិងបច្ចេកទេសឌីជីថល លោកហេង សួរនៅថ្ងៃទី១៤ ខែកក្កដាកន្លងទៅក៏បានអញ្ជើញជាសហប្រធានក្នុងពិធីថ្លែងបើកការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ដើម្បីចម្រាញ់យកជើងឯកទៅប្រកួតកម្រិតអន្តរជាតិនៅប្រទេសវៀតណាម។ ក្នុងនោះលោកមន្ត្រី បានជំរុញនិងលើកទឹកចិត្តដល់យុវជន និងសិស្សនិស្សិតកម្ពុជាចូលរួមការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនដើម្បីបង្កើនសមត្ថភាពពហុជំនាញរបស់ខ្លួនព្រោះថា ការកសាងរ៉ូបូតមួយតម្រូវឱ្យទាមទារការធ្វើការជាក្រុមដែលមានជំនាញផ្សេងៗគ្នាដើម្បីទទួលបានផលិតផលដ៏ល្អសម្រាប់ការប្រកួតដោយជោគជ័យ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានជួបពិភាក្សា និងផ្តល់អនុសាសន៍ដល់ទៅដល់យុវសិស្ស FIRST GLOBAL Team Cambodia មកពីវិទ្យាល័យនៅរាជធានីភ្នំពេញដែលគ្រោងនឹងចេញទៅប្រកួតនៅប្រទេសក្រិកនាពេលខាងមុខ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់យុវសិស្សកម្ពុជាឱ្យចូលរួមការប្រកួតប្រជែងកម្រិតអន្តរជាតិឱ្យបានច្រើនដើម្បីពង្រឹងសមត្ថភាពដែលនឹងជាការបង្ហាញពីកិត្យានុភាពរបស់ជាតិផងដែរ។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួម ពិធី “រុក្ខទិវា” ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះមហាក្សត្រនៅខេត្តតាកែវ និងការអមសម្តេចនាយករដ្ឋមន្ត្រីបើកវេទិកាធុរកិច្ចបារាំង-កម្ពុជា រួមទាំងជំនួបជាមួយក្រុមហ៊ុនយក្សតូយូតារបស់ជប៉ុនដើម្បីបង្ហាញពីឱកាស និងជំរុញការទាក់ទាញវិនិយោគិនបន្ថែមមកកម្ពុជាដែលជាប្រទេសមានភាពទាក់ទាញទាំងកម្លាំងពលកម្ម និងការអនុគ្រោះពីរាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលសម្តេចមហាបវរធិបតីដឹកនាំប្រជុំនៅវិមានសន្តិភាព កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅក៏ជាការងារចាំបាច់មួយផងដែរ ដែលលោករដ្ឋមន្ត្រី ហេង សួរបានចូលរួមប្រជុំ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា