ព័ត៌មានជាតិ
យកសំណាកបានជាង ៧០០នាក់ហើយ នៅរោងចក្រ វាយ & ដាប់បែលយូ ព្រែកជ្រៃ
ការយកសំណាកទៅលើកម្មករ កម្មការិនីនៅរោងចក្រ វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT Co., LDT) បានចំនួនជាង៧០០នាក់ហើយ ក្នុងចំណោមកម្មករ កម្មការិនី ទាំងអស់ចំនួនជាង៥០០០នាក់ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌដង្កោ នាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។
លោក កេង ថា នាយករងរដ្ឋបាលខណ្ឌដង្កោបានថ្លែងប្រាប់កម្ពុជាថ្មីមុននេះបន្តិចថា មកដល់ពេលនេះការយកសំណាកនៅរោងចក្រ Y & W GARMENT Co., LDT បានចំនួន៧១៨ នាក់ហើយ ក្នុងចំណោមកម្មករទាំងអស់ចំនួន៥០៣០នាក់។

បើតាមលោក កេង ថា ការយកសំណាកនេះ សម្រាប់តែកម្មករ កម្មការិនី ដែលធ្វើការនៅអគារ D8 មួយប៉ុណ្ណោះ ពីព្រោះកម្មករដែលវិជ្ជមាននោះ ធ្វើការនៅអគារ D8 នោះ តែលទ្ធភាពយកសំណាកទៀត ឬមិនយកទៀតយ៉ាងណានោះ រងចាំលទ្ធផលនៃការយកសំណាកនៅថ្ងៃនេះសិន។ ដោយឡែកទាក់ទងទៅនឹងការបិទរោងចក្រ ឬមិនបិទនោះ លោកថា នៅមិនទាន់ដឹងនោះទេ ហើយការងារនេះស្ថិតនៅលើក្រសួងការងារ។
សូមបញ្ជាក់ថា រោងចក្រ Y & W GARMENT ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ ភូមិ ព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរកឃើញស្ត្រីម្នាក់ មានអាយុ៤៨ឆ្នាំ ជាកម្មករ បានឆ្លងកូវីដ-១៩ ពីកូនជាអ្នកបើកឡានឲ្យជនជាតិចិន។
លោកវេជ្ជបណ្ឌិត ងី ម៉េង ហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រី ដែលឆ្លងកូវីដ១៩ នៅរោងចក្រកាត់ដេរនោះ មានអាយុ៤៨ ឆ្នាំ បានឆ្លងពីកូនរបស់គាត់ជាអ្នកបើកឡានឲ្យជនជាតិចិន ហើយរហូតមកដល់ពេលនេះ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះយកសំណាកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រី នោះ។


ចំណែកលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោបានឲ្យដឹងថា ស្ត្រីដែលឆ្លងជំងឺកូវីដ១៩នោះ ជាស្ត្រីខ្មែរធ្វើការជាមួយជនជាតិចិន។ លោកស្រីបន្តថា ជនរងគ្រោះ រួមទាំងក្រុមគ្រួសារត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។
រីឯលោក ជួន វុ ឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងនៅមិនទាន់បិទរោងចក្រយីហោ “Y & W GARMENT” នៅឡើយទេ ដោយសារការប៉ះពាល់មានកម្រិតតិចតូចនៅឡើយ។ លោកបន្តថា តាមព័ត៌មាន ដែលលោកទទួលបានជាជំហានដំបូង មានអ្នកពាក់ព័ន្ធជាមួយស្ត្រី ដែលឆ្លងនោះចំនួន៧នាក់ ក្នុងនោះមានម្នាក់ប៉ះពាល់ផ្ទាល់ និង៦នាក់ទៀតប៉ះពាល់ដោយប្រយោល ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរួចរាល់ហើយ៕
កោះកែវ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា