Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចថា បានហៅលោក ផន ផល្លា ទៅអប់រំ ធ្វើកិច្ចសន្យាឱ្យឈប់បង្ហោះអ្វីដែលងាយយល់ច្រឡំ ប៉ះពាល់សន្តិសុខជាតិ

បានផុស

នៅ

 អនុវត្តតាមបញ្ជាលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី១៥ ខែកក្កដា នេះ អធិការនគរបាលខណ្ឌកំបូល សហការជាមួយ នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារបានកោះហៅលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គម មកសួរនាំ ក្រោយលោក ផន ផល្លា បង្ហោះសារតាមបណ្ដាញសង្គមថា មានគេគំរាមសម្លាប់រូបលោក។ ក្រោយសួរនាំដឹងហេតុផល រួចសមត្ថកិច្ចក៏អប់រំ និងធ្វើកិច្ចសន្យាឱ្យឈប់បង្ហោះរាល់ខ្លឹមសារទាំងឡាយណាដែលងាយធ្វើឱ្យមហាជនយល់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញ ក្រោយលោក ផន ផល្លាប្រធានអង្គការមណ្ឌលមែកឈើ បានបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា {«ករណីកូនៗឪពុកត្រូវបានគេគម្រាម(គំរាម) រៀបចំផែនការកំចាត់ឪពុកហើយ» ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ }

នៅចំពោះមុខសមត្ថកិច្ច លោក ផន ផល្លា សារភាពថា ខ្លឹមសារដែលសរសេរបង្ហោះលើបណ្ដាញសង្គម មិនមែនមានន័យថាគេគំរាមអាយុជីវិតគាត់នោះទេ គឺគំរាម ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។ លោក ផន ផល្លា ក៏បង្ហើបឱ្យដឹងថា សមាសភាពដែលលោកបានចោទប្រកាន់ថា គំរាមលោកក្នុងវិស័យមនុស្សធម៌នោះ គឺមានឈ្មោះ ទី ចំរើនកុសល្យ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹង លោក ផន ផល្លា សំណូមតាមរយៈសមត្ថកិច្ច ជួយស្នើសុំឲ្យលោក ទី ចំរើនកុសល្យ បញ្ឈប់រាល់កម្មភាពនានាដែលផុសប៉ះពាល់កិត្តិយសរបស់លោក  តាមបណ្តាញសង្គមនានា។

ក្រោយបានអប់រំ លោក ផន ផល្លា និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំ បង្កប៉ះពាល់ដល់សន្តិសុខសង្គមរួចមក សមត្ថកិច្ចក៏បានសុំគោលការណ៍ពីលោក អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យប្រធានអង្គការមណ្ឌលមេឃឈើត្រឡប់ទៅផ្ទះវិញ ខណៈលោក ជួន ណារិន្ទ ក៏ឯកភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា១ ម៉ោង មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម