Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន បើក​កិច្ចប្រជុំ​លើក​ទី​១១ ដើម្បី​ពង្រឹង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន

បានផុស

នៅ

ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា​  និង​ចិន​បាន​ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១១​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយ​ពិភាក្សា​លើ ៖ ការស៊ើបអង្កេត​ចាប់​ឧក្រិដ្ឋជន​គ្រឿងញៀន វិធានការ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន ការគ្រប់គ្រង​សារធាតុ​គីមី​ផ្សំ ការងារ​ពិសោធន៍​គ្រឿងញៀន បណ្តុះបណ្តាល​ធនធានមនុស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតី លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កម្ពុជា NACD និង​លោក​ឡាន ហ្វៃ​ហុង (Lan Weihong) អគ្គលេខាធិការ​រង​នៃ​គណៈ​ក​ម្មា​ធិ​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន NNCC ព្រមទាំង​មាន​អញ្ជើញ​ចូលរួម​ពី​តំណាង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ចិន។

លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​មានប្រសាសន៍​ដោយ​បាន​ស្វាគមន៍​ដល់​ប្រតិភូ​មិត្ត​ចិន​និង​បានលើកឡើង​ពី​ការងារ​មួយ​ចំនួន​ដែល​ជា​មតិ​ដឹកនាំ​របស់​លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី មាន ៖១.​ការពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ចិន​។ ២.​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន​ដែល​តែងតែ​គាំទ្រ​ដល់​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា​។

៣.​ការ​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់ សារធាតុ​គីមី​ផ្សំ មន្ទីរ​ពិសោធន៍​គ្រឿងញៀន ហើយ​កិច្ចសហការ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​គឺ​ត្រូវធ្វើ​ឡើង​ដោយ​ត្រង់​ទៅ​ត្រង់​មក ” រលូន រហ័ស និង​កាត់បន្ថយ​រដ្ឋបាល​”​។

លោក ឡាន ហ្វៃ​ហុង (Lan Weihong) អគ្គលេខាធិការ​រង ចិន បាន​ថា ទំនាក់ទំនង​កម្ពុជា ចិន គឺជា​មិត្តភាព​ដែកថែប ស្ថិតស្ថេរ​ត​រៀងរហូត​ទៅ​។ ក្រោម​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា ចិន យើង​បង្ក្រាបបាន​នូវ​ករណី​គ្រឿងញៀន​ឆ្លងដែន​ជាច្រើន ហើយ​នៅ​ឆ្នាំ​២០២៣​កន្លងទៅ​កម្ពុជា ចិន បាន​សហការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​យ៉ាង​ល្អ ជា​មួយ​នេះ គម្រោង​សុវត្ថិភាព​ទន្លេ​មេគង្គ ដែល​មាន​សមាជិក​៦​ប្រទេស កម្ពុជា ចិន ឡាវ ថៃ ភូមា និង​វៀតណាម យើង​បាន​ធ្វើ​ការ​បង្ការ​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ធ្វើ​ឱ្យ​តំបន់​តាម​ទន្លេ​មេគង្គ​មាន​សុវត្ថិ​ភាពល្អ ហើយ​លោក​ក៏បាន​រំពឹងថា ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រទេស​យើង​ទាំងពីរ កម្ពុជា ចិន នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ធ្វើឱ្យ​កិច្ចសហការ​មាន​ប្រសិទ្ធភាព សម្របសម្រួល​បាន​រាល់​ករណី​គ្រឿងញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម