ព័ត៌មានជាតិ
Breaking News!!! វ៉ាក់សាំង AstraZenecaបានដឹកមកដល់កម្ពុជាហើយ
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោកបានមកដល់កម្ពុជាហើយនៅវេលាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញទៅទទួលដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បើតាមក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ។
លោក ស្រី វេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានឲ្យដឹង ថាមជ្ឈមណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោកនឹងផ្តល់វ៉ាក់សាំងអាស្ត្រាហ្សេនីការបស់អង់គ្លេសដែលផលិតនៅប្រទេសឥណ្ឌាចំនួន១២៩៦០០០ដូសសម្រាប់ចាក់ជួនប្រជាពលរដ្ឋកម្ពុជាការពារពីជំងឺកូវីដ១៩។

គួរបញ្ជាក់ថា កម្ពុជាទើបទទួលបានវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមពីចិន ចំនួន៦០ម៉ឺនដូសក្នុងចំណោម១លានដូស ដែលភាគីចិនសន្យាផ្តល់ឲ្យក្នុងនោះមាន៣០ម៉ឺនដូសប្រគល់ជួនក្រសួងសុខាភិបាលនិង៣០ម៉ឺនដូសទៀតប្រគល់ជួនក្រសួងការពារជាតិ៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង