Connect with us

ព័ត៌មានជាតិ

លោក ផន ផល្លា បដិសេធថា មិនត្រូវបានសមត្ថកិច្ចហៅទៅ «អប់រំ»ទេ តែអាជ្ញាធរប្រកាសថាបាន«អប់រំ» និងឳ្យធ្វើ«កិច្ចសន្យា»

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ស្នងការនគរបាលរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានអះអាងថា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា នេះថា អាជ្ញាធរ បានកោះហៅលោក ផន ផល្លា ឱ្យចូលទៅបំភ្លឺហើយ «អប់រំ» និងធ្វើកិច្ចសន្យា។ ភ្លាមៗលោក ផន ផល្លា ហាក់ដូចជាមិនពេញចិត្តនឹងពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ»  ហើយបានប្រតិកម្មទៅកាន់សមត្ថកិច្ចវិញ ដោយបានទាត់ចោលចំពោះពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ដោយលោក អះអាងលោក គ្រាន់តែទៅបំភ្លឺ។

លោក ផន ផល្លា ប្រតិកម្មតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះ៖ «អញ្ជើញខ្ញុំទៅបំភ្លឺ សុទ្ធតែប្រើពាក្យថាកោះហៅខ្ញុំ–កត់ពាក្យសំដីរបស់ខ្ញុំដើម្បីធ្វើកំណត់ហេតុសោះ សុទ្ធតែថាឲ្យខ្ញុំធ្វើកិច្ចសន្យា ហើយឲ្យខ្ញុំត្រលប់ទៅផ្ទះវីញ…»។

ទោះបីជាលោក ផន ផល្លា បានបដិសេដបែបនេះ ប៉ុន្តែនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសយ៉ាងច្បាស់ៗថា បានហៅលោក ផន ផល្លា​ មកបំភ្លឺ និងបានអប់រំ ថែមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយទាំងឡាយណា ដែលនាំឱ្យមហាជនងាយយល់ច្រឡំ និងប៉ះពាល់សន្តិសុខ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរសេរយ៉ាងច្បាស់ៗដូច្នេះ ៖«…ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គម …»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម