Connect with us

ព័ត៌មានជាតិ

ប្រភពត្រីបឹងទន្លេសាបខេត្តបាត់ដំបង អាចបំពេញតម្រូវ​ការសិប្បកម្មផលិតទឹកត្រីទាំង ៦ ទីតាំង ក្នុងខេត្ត

បានផុស

នៅ

ម្ចាស់​សិប្បកម្ម​កែច្នៃ​ផលិត​ទឹក​ត្រី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ត្រី​ដែល​ប្រជា​នេសាទ​រក​បាន​នៅ​ក្នុង​ខេត្ត អាច​ជួយ​​ឱ្យ​ពួក​គេ​ប្រមូល​ទិញ​យក​មក​ផ្គត់ផ្គង់​សម្រាប់​ផលិត​កម្ម​បាន​យ៉ាង​គ្រប់គ្រាន់​ និង​ថែម​ទាំង​ជួយ​សម្រួល​​ជីវភាព​ដល់​ពលរដ្ឋ​មួយ​ចំណែក​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ហេតុ​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ បច្ចុប្បន្ន​និយម​គាំ​ទ្រ និង​បរិភោគ​ទឹក​ត្រី​ដែល​ផលិត​ក្នុង​ស្រុក ដោយ​ពួក​គេ​យល់​ឃើញ​ថា ​ទឹកត្រី​ផលិត​ក្នុង​ស្រុក​​ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ និង​ផលិត​តាម​បែប​ធម្មជាតិ​ចេញ​ពី​សាច់​ត្រី​​សុទ្ធសាធ។

អ្នកស្រី សាន មុំ គ្រួសារ​របស់​អ្នក​ស្រី​​ប្រើ​តែ​ទឹកត្រី​ខ្មែរ​តែ​ប៉ុណ្ណោះ​ ព្រោះ​មាន​រស​ជាតិ​ល្អ ហើយ​មាន​ក្លិន​ឈ្ងុយ​ជាង​ទឹកត្រី​នាំចូល ទឹកត្រីនាំចូលខ្លះ​មានតែ​ពណ៌ក្រហម និង​​ប្រៃ​ខ្លាំង ហើយ​ក្លិន​ស្រាល​ដូច​មិនមែន​ផលិត​ពី​សាច់​ត្រី។

បើ​ទោះ​បី​​បែប​នេះ​ក្តី អ្នក​ស្រី ​ក៏​សំណូមពរ​ដល់​មន្ត្រីជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​តាម​បណ្តាសិប្បកម្ម​​ទាំងអស់ក្នុង​​ខេត្តឲ្យ​បានត្រឹមត្រូវ ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ បើ​សិន​ជា​សិប្បកម្ម​ណា​មួយ​ប្រើប្រាស់​សាច់ត្រីបង្កក​ដែល​នាំចូល​ដោយ​ប្រើប្រាស់​សាធាតុគីមី​យក​មកផលិត។

ក្រៅពីនេះ​មន្ត្រីជំនាញ​ក៏ត្រូវ​ពិនិត្យ​លើ​ការ​​ផលិត ប្រកប​ដោយអនាម័យខ្ពស់ ព្រោះ​សុខភាព​ជា​បញ្ហា​សំខាន់ និង​អាច​បង្កដល់​កម្រឹត​ជីវិភាព​របស់​អ្នក​ប្រើប្រាស់​ធ្លាក់​ចុះ​។

ជា​មួយ​គ្នា​នេះ ម្ចាស់​សិប្បកម្ម​មួយ​ចំនួន​​ក្នុង​ខេត្ត​បាត់ដំបង ក៏​បាន​ប្រាប់​ឲ្យដឹង​ថា ការ​​ផលិត​ទឹកត្រី​នៅ​ក្នុង​សិប្បកម្ម​របស់​ពួកគេ ​យក​តែត្រីក្នុងស្រុក​ប៉ុណ្ណោះ គឺ​ត្រី​ប្រហុក ដែល​ទិញ​ពី​ប្រជានេសាទ ហើយ​អ្នកខ្លះ​ក៏ដឹក​យក​មកលក់​ឲ្យដោយ​ផ្ទាល់ក៏មាន។

ជាក់ស្តែង ការទិញ​​ត្រី​សម្រាប់​យក​មកផលិតទឹកត្រីនេះ ក៏​ដូច​បាន​ជួយ​ផ្តល់​ទីផ្សារ​មួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកនេសាទនៅ​បឹងទន្លេសាប​ជា​លក្ខណៈ​គ្រួសារ ក៏ដូចជា​ប្រជាកសិករ​ដែល​រកតាម​ស្រែ​ផងដែរ ខណៈ​ដែល​ពួកគេ​លក់​សល់ពី​លើ​ទីផ្សារ ហើយ​ត្រី​ដែល​សល់​ហើមសាច់​ក៏ទទួល​ទិញយក​ទាំងអស់ដែរ។

យ៉ាង​ណា​មិញ ចំពោះ​ត្រី​នាំចូល​ខុសច្បាប់ ម្ចាស់​សហគ្រាស​ក៏​បញ្ជាក់​​ថា ពួកគេ​មិន​ដែលទិញ​យក​មកផលិត​នោះ​ទេ ដោយ​​សារតែ​ថ្ងៃណាមួយ​អ្នកប្រើប្រាស់​ទឹកត្រី​មាន​បញ្ហា​លើការ​ប្រើប្រាស់ ពេល​នោះ​អាជីវកម្មរបស់​ពួក​គាត់​ក៏ប៉ះពាល់​ផង​ដែរ។

ម្ចាស់​សិប្បកម្ម​ខាង​លើ​បាន​បន្ត​ថា៖ «ខ្ញុំសុខចិត្ត​ចំណេញ​តិច តែ​មានទីផ្សារច្រើន សំខាន់​ខ្ញុំ​ផ្អែក​លើតែគុណភាព និងអនាម័យ​ប៉ុណ្ណោះ»។

ទន្ទឹមគ្នានេះដែរ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាន​ឲ្យដឹងថា ខេត្ត​បាត់ដំបង អាច​ផ្គត់ផ្គង់​ត្រី​បាន​តាម​តម្រូវ​ការ​សម្រាប់​ផលិត​​ទឹកត្រីក្នុង​ខេត្ត​បាន​គ្រប់​គ្រាន់​ និង​ប្រកប​​ដោយ​​គុណភាព​ល្អ​ សម្រាប់​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត និង​អាច​មាន​ការ​នាំចេញ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ក្នុងស្រុក​បាន​យ៉ាង​ប្រសើរ​ទៀត​ផង​។

លោក​បាន​​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ទូទាំង​ខេត្ត​បាត់ដំបង ​មាន​សិប្បកម្ម​កែច្នៃ​ផលិត​ទឹកត្រី​សរុប​ចំនួន​ ៦ទីតាំង ក្នុង​នោះ​មាន ១,លោកស្រី វង្សសុខយេម ជាម្ចាស់សិប្បកម្ម មាន​ទីតាំងនៅក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង​បាត់ដំបង មា​នរូបសញ្ញា (ព្រះអាទិត្យ) ។

២,លោក អ៊ា ថៃភួង ជាម្ចាស់សិប្បកម្ម មានទីតាំងស្ថិតក្នុងភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានរូបសញ្ញា(ភ្នំបាណន់)។ ៣, លោ វ៉ូ សុខជា ជាម្ចាស់សិប្បកម្ម មាន​ទីតាំងស្ថិតក្នុង​ភូមិអូរខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង មានរូប​សញ្ញា (សេក​មាស)។ ៤,លោក លី ហេង ម្ចាស់សិប្បកម្ម​មានទីតាំង​ស្ថិតក្នុងភូមិតាតន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង មានរូប​សញ្ញា(ត្រីទន្លេសាប)។

៥,លោក លី សេង ម្ចាស់សិប្បកម្ម មានទីតាំងស្ថិត​ក្នុងភូមិ​ឡឥដ្ឋ សង្កាត់​ព្រែកព្រះស្តេច ក្រុងបាត់ដំបង មាន​រូបសញ្ញា (ត្បូងពេជ្រ)។ ៦,លោក ហ៊ាន និង ប្រពន្ធឈ្មោះ ឡា ម្ចាស់សិប្បកម្ម មានទីតាំងស្ថិតក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង មាន​រូបសញ្ញា(ស្រី៧នាក់) ។

លោក ជួង សុភា បានបញ្ជាក់​បន្តថា សិប្បកម្មកែច្នៃផលិតទឹកត្រីទាំង ​៦​សិប្បកម្ម​នេះ បើ​គិត​ត្រឹម​ខែ​មិថុនា អនុវត្តបា​នចំនួន ១,៣៦៨,០០០ លីត្រ។

លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថានខេត្ត បាន​ឲ្យ​ដឹងថា ​សិប្បកម្ម​កែច្នៃ​ផលិត​ទឹកត្រីទាំង ៦ ទីតាំងទូទាំង​ខេត្តមាន ១ ទីតាំង ដែល​មានរូបសញ្ញា(ព្រះអាទិត្យ) មានស្តង់ដា​ផ្នែក​បរិស្ថាន​ប្រសើរ​ជាងគេ។

លោកបាន​ជំរុញឲ្យ​សិប្បកម្ម​ទាំង​អស់​ត្រូវអនុវត្តឲ្យបាន​ប្រសើចំពោះ​បរិស្ថាន​សម្រាប់​សិប្បកម្ម​របស់ខ្លួននីមួយ​ៗ ជៀសវាង​បង្កលក្ខណៈ​មិនល្អទៅលើអ្នករស់នៅជុំវិញ​សិប្បកម្មរបស់ខ្លួន និងបង្កឲ្យ​មាន​បរិយាកាស​មិនល្អ​ក្នុង​មូលដ្ឋាន​ជាដើម បើ​ពុំនោះ​ទេ​មន្ទីរ​នឹងមាន​វិធានការ​ច្បាប់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម