ព័ត៌មានជាតិ
សាកលវិទ្យាល័យ DALI ប្រទេសចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែង ដល់និស្សិតកម្ពុជា
តាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សាកលវិទ្យាល័យ DAL នៃប្រទេសចិនបានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

ក្រសួងអប់រំ បានឱ្យដឹងថា អាហារូបករណ៍នេះមានច្រើនជំនាញសិក្សា និស្សិតអាចរើសបាននៅពេលរៀនចប់ភាសាចិនដោយជោគជ័យ។ ចំណែក ការធ្វើដំណើរទៅកាន់ប្រទេសចិន និងមកកម្ពុជាវិញ គឺជាបន្ទុកសាមីជន រីឯ ការចំណាយផ្សេងៗដូចជា កន្លែងស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ប្រចាំខែ (៨០០យ័ន) គឺជាបន្ទុករបស់សាកលវិទ្យាល័យ DALI ។

ប្រសិនជានិស្សិតមានចំណាប់អារម្មណ៍ ចង់ដាក់ពាក្យយកអាហារូបករណ៍ គឺជានិស្សិតមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី២៥ឆ្នាំ, មានសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្រមានតម្លៃសមមូល, មានសុភាពល្អមាំមួន ទាំងកាយសម្បទា និងសតិបញ្ញា។ ចំពោះការចែក និងទទួលពាក្យអាហារូបករណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទី នៅនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ និងកិច្ចការអាស៊ាន។ ព័ត៌មានលម្អិត អាចទាក់ទងតាមរយៈលេខទូរសព្ទ ០៩៨ ៩៨៩ ៧៨៩ រៀងរាល់ម៉ោងធ្វើការ។
ដើម្បីទទួលបានអាហារូបករណ៍នេះ និស្សិតត្រូវធ្វើការប្រឡងលើមុខវិជ្ជាដូចជា គណិតវិទ្យា ១ម៉ោង ៣០នាទី និងភាសាអង់គ្លេស ១ម៉ោង ៣០នាទី ដូចគ្នា ដោយប្រឡងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ចំណែកមណ្ឌលប្រឡងនឹងប្រាប់នៅពេលក្រោយ៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ