ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល តម្កល់ផលប្រយោជន៍អ្នកជំងឺ និងអតិថិជន ជាអាទិភាព
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវផ្តល់សេវាឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមគរុកោសល្យ និងក្រមសីលធម៌ ដោយតម្កល់ផលប្រយោជន៍អ្នកជំងឺ និងអតិថិជន ជាអាទិភាព។

នៅក្នុងពិធីជួបសំណេះសំណាលលើកទីពីរ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាល ទាំង ៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី កាលពីរសៀលថ្ងៃទី ១៥ កក្កដា លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ បន្តពង្រឹងកិច្ចសហការជាមួយគ្នា ផ្តោតលើការប្រតិបត្តិការងារ ឱ្យមានអនុលោមភាព និងសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានជាធរមាន ការចុះបង្ហាត់បង្ហាញបណ្តុះបណ្តាល និងនាំការប្រតិបត្តិក្រមសីលធម៌ ឈរលើភាពត្រឹមត្រូវ ទាំងផ្នែកបច្ចេកទេស និង ជំនាញទន់ (soft skills)។
ជាមួយគ្នានេះដែរ ត្រូវបង្កើនកិច្ចការបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ ការគោរពសិទ្ធអតិថិជន និងការងាររដ្ឋបាលទូទៅជាគំរូ ដើម្បីធានាថាការបម្រើសេវាត្រឹមត្រូវប្រកបដោយគុណភាព និងសុវត្ថិភាពស្របតាមគរុកោសល្យ និងក្រមសីលធម៌ ដោយតម្កល់ផលប្រយោជន៍អ្នកជំងឺ និងអតិថិជន ជាអាទិភាព គឺជាអ្វីដែលគ្រប់ៗ គ្នា ក្នុងនាមគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ ត្រូវបន្តខិតខំគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនពីតួនាទីរួមរបស់គណៈវិជ្ជាជីវៈសុខាភិបាល និងភារកិច្ចស្នូលរបស់គណៈវិជ្ជាជីវៈនីមួយៗផងដែរ។ បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ រៀបចំផែនការអនុវត្តឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីសម្រេចអាទិភាពការងាររបស់ខ្លួន។
ជាការឆ្លើយតប គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ បានសម្តែងនូវការពេញចិត្ត និងបញ្ជាក់ពីសារៈសំខាន់ នៃពិធីសំណេះសំណាលនេះ ពិសេសមតិណែនាំល្អរបស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលជាប្រយោជន៍សម្រាប់កែលម្អ និងអភិវឌ្ឍន៍បន្ថែមទៀតនូវការងាររបស់ខ្លួន។

លោករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះការបំពេញការងាររបស់គណៈវិជ្ជាជីវៈសុខាភិបាលកន្លងមក និងការប្ដេជ្ញាចិត្តក្នុងការបន្តបេសកកម្មដ៏ឧត្តុង្គឧត្ដមរបស់ខ្លួន។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងដល់ការអនុវត្តការងាររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ និងសង្ឃឹមថា នឹងទទួលបានសមិទ្ធផលជាវិជ្ជមានល្អក្នុងការបម្រើសេវាជូនដល់ប្រជាជនកាន់តែប្រសើរ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង