Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ស្នើពលរដ្ឋខេត្តស្វាយរៀង ដែលប្រើអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូង ដើម្បីប្រយោជន៍រួម

បានផុស

នៅ

នៅរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយសមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិ មាតុភូមិ ចំនួន៥០០គ្រួសារ ស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសម្ពោធអណ្តូងនេះ សម្តេច ម៉ែន សំអន បានសំណូមពរដល់ប្រជាពលរដ្ឋ ដើម្បីឱ្យការប្រើប្រាស់អណ្តូងទឹកទាំងនេះបានយូអង្វែង សូមប្រជាពលរដ្ឋដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។ បន្ថែមពីនេះ សម្តេច បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ដែលបានផ្តល់ជំនួយ មនុស្សធ៌មផ្តោតលើការជីកអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនៅ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា  ក្នុងខេត្តស្វាយរៀង សរុបទាំងអស់ចំនួន ២៥អណ្តូងទឹក ដែលប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣៧,៥០០ដុល្លារអាម៉េរិក នៅក្នុងនោះបានសាងសង់រួចរាល់ជា ស្ថាពរចំនួន១៧។

សម្តេច ម៉ែន សំអន បានបន្តទៀតថា ការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួម ចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។ ជាពិសេស ការប្រើប្រាស់ទឹក ស្អាតបានចូលរួមចំណែកក្នុងការ កាត់បន្ថយនូវការឆ្លងមេរោគ តាមរយ: ការថែទាំសុខភាព ការកាត់បន្ថយ ភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគ និងការកែលម្អរសុខភាព និងសុវត្ថិភាពការងារ។

ក្នុងពិធីសម្ពោធនេះ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក៏បានទទួលអំណោយពី អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម