ព័ត៌មានជាតិ
លោក រ៉ូ ប៊ីនណៃ៖ ការចុះត្រួតពិនិត្យពន្ធនាគារ និងកន្លែងឃុំឃាំង គឺដើម្បីការពារសិទ្ធិ និងសុខមាលភាពជនជាប់ឃុំ ស្របតាមច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិ
លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា ការចុះត្រួតពិនិត្យជាទៀងទាត់ពីសំណាក់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម តាមបណ្តាពន្ធនាគារ និងកន្លែងឃុំឃាំងនានា គឺដើម្បីធានាការពារសិទ្ធិ និងសុខមាលភាពជនជាប់ឃុំ ឱ្យរួចផុតពីទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្និញ ឬទណ្ឌកម្មនានា និងដើម្បីពង្រឹងសមត្ថភាពមន្រ្តីគ្រប់គ្រងកន្លែងដកហូតសេរីភាពឱ្យបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុង និងច្បាប់ពន្ធនាគារ ក៏ដូចជាច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធ។

លោកបន្តថា រដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយភាពស្វាហាប់ និងពោពេញដោយបញ្ញាញា ណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
លោកបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តតួរនាទីភារកិច្ចរបស់ខ្លួនដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ដើម្បីប្រយុទ្ធប្រឆាំងទារុណកម្មគ្រប់ទម្រង់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាជារដ្ឋភាគី។

ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីមូលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់មន្រ្តីអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងមកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តតាកែវ សរុបចំនួនជាង២០០ នាក់។

លោកបន្តែមថា “ដោយមានការចង្អុលបង្ហាញពី លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម កន្លងមកនេះ យើងបានចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេស រួមទាំងពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងកន្លែងឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ ហើយបានកត់សម្គាល់ឃើញថា មន្រ្តីមានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាពមួយចំនួនធំ បានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ តែនៅមានពន្ធនាគារខ្លះនៅមានភាពចន្លោះប្រហោង ដែលចាំបាច់ត្រូវកែលម្អរ។ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីណាមួយ ក្រុមការងារយើង តែងតែផ្តល់អនុសាសន៍ណែនាំភ្លាមៗដល់ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធឱ្យមានការកែតម្រូវ ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ ជាពិសេស ទារុណកម្មកុំឱ្យកើតមាន និងបានធ្វើលិខិតផ្តល់អនុសាន៍ទៅអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីជាសមត្ថកិច្ច ផងដែរ”។

ក្នុងឱកាសនោះដែរ លោក រ៉ូ ប៊ីនណៃ បានសម្តែងការគាំទ្រពេញទំហឹង ចំពោះអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងចំណាត់ការដ៏ត្រឹមត្រូវ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនូវ
វិធានការប្រតិបត្តិការចុះឆែកឆេរតាមបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស ដើម្បីធានាសន្តិសុខ និងសុវត្ថភាពនៅក្នុងពន្ធនាគារ ក៏ដូចជា ដើម្បីការពារសិទ្ធិ និងសុខមាលភាពជនជាប់ឃុំ អនុលោមតាមច្បាប់ជាតិ និងលិខិតតុបករណ៍អន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?