Connect with us

ព័ត៌មានជាតិ

ចេកណាំវ៉ា អាចយកធ្វើអ្វីៗ ច្រើនមុខ តែអាជីវករថា លក់មិនសូវបានថ្លៃ

បានផុស

នៅ

ចេកណាំវ៉ា គឺ​ជា​ ចេក​មួយ​ប្រភេទ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​​អាច​​យក​ទៅ​កែច្នៃ​ធ្វើអ្វីៗ​បានជាច្រើន​យ៉ាង​ដែល​ខុសពី​ពពួកចេក​ផ្សេងៗទៀត ដូចជា ចេកអំបូង ចេកពងមាន់ ចេកជ្វា ចេកស្នាប់មុខ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីម្នាក់​ ​ជា​អាជីវករ​រក​​ស៊ី​លក់​ចេក​​នៅ​ក្នុង​ផ្សារបឹងឈូក កណ្ដាល​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​ចេក​ជា​ច្រើនមុខ គឺ​មាន​តែ​ចេក​ណាំវ៉ា​ប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋខ្មែរ​អាចយកទៅកែច្នៃ​​បានច្រើន​មុខ ប៉ុន្តែ​បើទោះ​បីជា ចេកណាំវ៉ា​ត្រូវប៉ាន់​យ៉ាង​ណា​ក៏ដោយ ក៏​តម្លៃនៅ​តែ​ទាប​ធម្មតា ។

អាជីវកររូប​នេះ​ បាន​បន្តថា បើ​​និយាយ​ពី​តម្លៃ​ចេក​ណាំវ៉ា និង​ចេក​ពង​មាន់ គឺ​មាន​តម្លៃប្រហាក់ប្រហែលគ្នា បើ​ស្និត​​តូច​​អាច​លក់​បានពី ២.៥០០ ទៅ ៣.០០០ រៀល​តែ​ប៉ុណ្ណោះ ប៉ុន្តែបើ​​ចេក​នោះ​ថ្លោស និង​មានស្និត​ធំ គឺអាចលក់បានតម្លៃ ៤.០០០ រៀល តែ​ក្នុង​តម្លៃ​នេះ​លុះត្រា​តែ​យើង​ព្យាយាមអង្គុយ​លក់រាយ​ម្ដងមួយស្និត​ម្ដង​មួយ​ស្និត។

ដោយឡែក ប្រជាកសិករ​ដែល​មាន​ចំការ​​ចេក​មួយចំនួន​​បាន​រៀបរាប់​ថា កាល​​ពីមុនភាគ​ច្រើន​ឈ្មួញ​យក​ចេកណាំវ៉ា​ពី​ខេត្តប៉ៃលិន​មក​លក់​​នៅ​បាត់ដំបង ប៉ុន្តែ​ពេលនេះ​ចេក​នៅ​ខេត្តប៉ៃលិន​ហាក់​ដូចជា​ខ្សត់​ទើបឈ្មួញ​ដើរប្រមូលទិញ​តាម​ស្រុក​នានា​ជុំវិញ​ខេត្ត​ ហើយ​ក៏មិន​សូវ​បាន​ថ្លៃប៉ុន្មានដែរ គឺមួយស្និត​បានត្រឹមជាង ១.០០០ រៀល​​ប៉ុណ្ណោះ។

គួរបញ្ជាក់​ដែរថា សម្រាប់ចេកណាំវ៉ា គឺ​មាន​​អត្ថប្រយោជន៍​ច្រើន​យ៉ាង ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​​និយមចូលចិត្តគឺ អាចយក​ទៅសែន​ព្រេន ធ្វើ​​បង្អែម​ចេក​​ខ្ទិះ នំចេក​ចៀន នំខៅ​ម៉ៅថត នំបុកចេក នំបាយអាំង និងនំអន្សមចេក ជាដើម។ យ៉ាង​ណា​មិញ ចេកណាំវ៉ានេះគេ​ក៏ធ្លាប់សង្កេត​ឃើញថា សម្រាប់​ពលរដ្ឋដែល​រស់នៅលើ​ផ្ទៃទឹកទន្លេ គឺឈ្មួញ​នាំយក​ទៅលក់ពេញ​ៗ​កាណូត ដោយសារ​តែតំបន់ទឹក​​គេមិនអាចដាំ​ដំណាំនេះ​បាន ដូច្នេះគេត្រូវ​ការនាំយក​ពីដីគោក​ទៅកាន់តំបន់​ទន្លេសាប​ដើម្បី​ជាតម្រូវ​ការរបស់​ប្រជាពលរដ្ឋ​ពិសេសគឺ​ប្រជានេសាទ​ដែល​រស់​នៅ​លើផ្ទៃទឹក ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម