ព័ត៌មានជាតិ
ពលរដ្ឋមានដីនៅ 7NG ប្លុក B₂ អាចដាក់ពាក្យស្នើសុំចុះបញ្ជី រហូតដល់ថ្ងៃ១៣ ខែសីហា
តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលស្រុកខ្សាច់កណ្តាល ពលរដ្ឋដែលទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG នៅប្លុក B₂ ស្ថិតនៅក្នុង ភូមិវិហារសួគ៌ត្បូង ភូមិតាកែវទី១ និង ភូមិតាកែវទី២ ទាំងអស់ អាចដាក់ពាក្យស្នើសុំចុះបញ្ជី និងដាក់ស្វ័យប្រកាស ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៤។
រដ្ឋបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា ដើម្បីសម្រួលដល់ក្រុមការងារ ក្នុងការប្រមូលទិន្នន័យ របស់ប្រជាពលរដ្ឋដែលបាន ទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG នៅប្លុក B₂ ស្ថិតនៅក្នុង ភូមិវិហារសួគ៌ត្បូង ភូមិតាកែវទី១ និង ភូមិតាកែវទី២ ទាំងអស់ សូមអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជី និងដាក់ស្វ័យប្រកាស ដោយភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី ពីក្រុមហ៊ុន 7NG ឬ ភាគីពាក់ព័ន្ធ (ច្បាប់ដើម, ច្បាប់ថតចម្លង, អត្តសញ្ញាណប័ណ្ណម្ចាស់កាន់កាប់កម្មសិទ្ធិដី, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, ព្រមទាំងឯកសារពាក់ព័ន្ធនានា និងសូមធ្វើការថត ចម្លងឯកសារទាំងនោះមកជាមួយ)។
ចំពោះទីតាំង នៅទីស្នាក់ការក្រុមហ៊ុន ៧អិនជី រៀងរាល់ថ្ងៃធ្វើការ ចាប់ពីថ្ងៃទីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ពេលព្រឹកម៉ោង ៨៖០០ ដល់ម៉ោង១១៖០០ នាទី និងពេលរសៀលម៉ោង ២៖០០ ដល់ម៉ោង ៥៖០០នាទី។ ដូច្នេះ ពលរដ្ឋដែលមានឯកសារកាន់កាប់ដីក្នុង ប្លុក B₂ អាចអញ្ជើញចូលរួម នៅទីតាំងដែលបានជម្រាបជូនខាងលើ និងចូលរួមសហការឱ្យបានទាន់ពេល វេលាដែលបានកំណត់ រាល់ភាពយឺតយ៉ាវរដ្ឋបាលស្រុកមិនទទួលខុសត្រូវលើការបាត់បង់អត្ថប្រយោជន៍ផ្សេងៗ នោះឡើយ៕
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច